នៅ​ថ្ងៃទី​៩ ខែមិថុនា​នេះ ខេត្តសៀមរាប រកឃើញ​វិជ្ជមាន​កូ​វីដ​១៩​ថ្មី ចំនួន​៤៩​នាក់ និង​ជាសះស្បើយ​១២​នាក់​

99

​ដោយៈ បាយ័ន / សៀមរាបៈ នៅ​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២១​នេះ ខេត្តសៀមរាប បាន​រកឃើញ អ្នក​វិជ្ជមាន​កូ​វីដ​១៩​ថ្មី ចំនួន​៤៩​នាក់ និង​ជាសះស្បើយ​១២​នាក់​។ នេះ​បើតាម​ការបញ្ជាក់​ឱ្យដឹង ពី​លោក ក្រូ​ស សារ៉ាត់ ប្រធាន​មន្ទីរ​សុខាភិបាល ខេត្តសៀមរាប នៅ​យប់​ថ្ងៃទី​៩ មិថុនា នេះ​។​

​សូមបញ្ជាក់ថា ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា​នេះ ខេត្តសៀមរាប និយាយ​ដោយឡែក ស្រុក​ជីក្រែង និង​ស្រុក​សូទ្រនិគម មាន​ករណី​វិជ្ជមាន​កូ​វីដ​១៩ ជាច្រើន​នាក់ ដែល​ចំនួន​នេះ គឺជា​ចំនួន​ច្រើន ជាង​ពេលមុន​៕/V​