ខេត្តបន្ទាយមានជ័យ បញ្ចប់​ការចុះ​ផ្សព្វផ្សាយ ផែនការ​ត្រៀម​បោះឆ្នោត ក្រុមប្រឹក្សាឃុំ​-​សង្កាត់ អាណត្តិ​ទី​៥ នៅ​ស្រុក ក្រុង​ទាំង​៩

99

ដោយ ៖ ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ គណៈកម្មាធិការ គណបក្ស​ប្រជាជន​កម្ពុជា ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២១ នេះ បាន​បិទ​បញ្ចប់ ការចុះ​ផ្សព្វផ្សាយ​ផែនការ រួម​ឆ្ពោះទៅកាន់​ការបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំ​-​សង្កាត់ អាណត្តិ​ទី​៥ នៅ​ស្រុក ក្រុង​ទាំង ៩ នៃ​ខេត្ត​។​

​កម្មវិធី​ចុងក្រោយ គឺ​ធ្វើ​នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ក្រុង​ប៉ោយប៉ែត នា​ថ្ងៃទី​៩ ខែមិថុនា ពោលគឺ បន្ទាប់ពី​បានធ្វើ​ជុំ​ទី​២ ដែលមាន​ស្រុក​ថ្មពួក ស្វាយចេក ម៉ាឡៃ អូរជ្រៅ និង​ក្រុង​ប៉ោយប៉ែត ។​

​ប្រធាន​គណៈកម្មាធិការ គណបក្ស​ប្រជាជន​កម្ពុជា ស្រុក ក្រុង ចំនួន​៥ ចុងក្រោយ បានលើកឡើង ពី​ស្ថានភាព​ទូទៅ សេដ្ឋកិច្ច សង្គមកិច្ច សន្តិសុខ សណ្តាប់ធ្នាប់ បញ្ហា​ប្រឈម​នានា ក្នុងអំឡុង​នៃ ការរីក​រាលដាល ជម្ងឺ​កូ​វីដ ១៩ និង​ពិសេស ការធ្វើ​បច្ចុប្បន្នភាព សមាជិក​គណបក្ស ដោយមាន​សម្បទា ការចុះបញ្ជីឈ្មោះ និង​ផ្ទៀងផ្ទាត់​នឹង​វត្តមាន​ជាក់ស្តែង​។​