ខេត្តបន្ទាយមានជ័យ បញ្ចប់​ការចុះ​ផ្សព្វផ្សាយ ផែនការ​ត្រៀម​បោះឆ្នោត ក្រុមប្រឹក្សាឃុំ​-​សង្កាត់ អាណត្តិ​ទី​៥ នៅ​ស្រុក ក្រុង​ទាំង​៩

155

​ដោយ ៖ ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ គណៈកម្មាធិការ គណបក្ស​ប្រជាជន​កម្ពុជា ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២១ នេះ បាន​បិទ​បញ្ចប់ ការចុះ​ផ្សព្វផ្សាយ​ផែនការ រួម​ឆ្ពោះទៅកាន់​ការបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំ​-​សង្កាត់ អាណត្តិ​ទី​៥ នៅ​ស្រុក ក្រុង​ទាំង ៩ នៃ​ខេត្ត​។​

​កម្មវិធី​ចុងក្រោយ គឺ​ធ្វើ​នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ក្រុង​ប៉ោយប៉ែត នា​ថ្ងៃទី​៩ ខែមិថុនា ពោលគឺ បន្ទាប់ពី​បានធ្វើ​ជុំ​ទី​២ ដែលមាន​ស្រុក​ថ្មពួក ស្វាយចេក ម៉ាឡៃ អូរជ្រៅ និង​ក្រុង​ប៉ោយប៉ែត ។​

​លោក អ៊ុំ រាត្រី ប្រធាន​គណៈកម្មាធិការ គណបក្ស​ប្រជាជន​ម្ពុ​ជា ខេត្តបន្ទាយមានជ័យ លោក អន ស៊ុម លោក ឈើ​យ ចាន់ណា សមាជិក​ព្រឹទ្ធសភា លោក ប៉ាល់ សំអឿន , លោកស្រី នួ​ម សោភ័ណ តំណាងរាស្ត្រ លោក ខេង ស៊ុម អនុប្រធាន​គណបក្ស​ប្រជាជន​ខេត្ត​, លោក ប្លែក វ៉ា​រី អនុប្រធាន​គណបក្ស ក្រុមការងារ គណបក្ស​ខេត្ត ចុះ​មូលដ្ឋាន និង​ក្រុមការងារ សមាជិក សមាជិកា បក្ស​គ្រប់​ថ្នាក់ ។​

​ប្រធាន​គណៈកម្មាធិការ គណបក្ស​ប្រជាជន​កម្ពុជា ស្រុក ក្រុង ចំនួន​៥ ចុងក្រោយ បានលើកឡើង ពី​ស្ថានភាព​ទូទៅ សេដ្ឋកិច្ច សង្គមកិច្ច សន្តិសុខ សណ្តាប់ធ្នាប់ បញ្ហា​ប្រឈម​នានា ក្នុងអំឡុង​នៃ ការរីក​រាលដាល ជម្ងឺ​កូ​វីដ ១៩ និង​ពិសេស ការធ្វើ​បច្ចុប្បន្នភាព សមាជិក​គណបក្ស ដោយមាន​សម្បទា ការចុះបញ្ជីឈ្មោះ និង​ផ្ទៀងផ្ទាត់​នឹង​វត្តមាន​ជាក់ស្តែង​។​

​លោក ប្លែក វ៉ា​រី អនុប្រធាន ទទួល​គណៈ​ប្រចាំការ គណៈកម្មាធិការ គណបក្ស​ខេត្តបន្ទាយមានជ័យ បាន​ដឹកនាំ​កិច្ចពិភាក្សា ការផ្ទៀងផ្ទាត់​បញ្ជី សមាជិក និង​ភាព​មានមុខ​ជាក់ស្តែង ដោយ​ការធ្វើ​បច្ចុប្បន្នភាព សមាជិក​គណបក្ស ការពិនិត្យ​អត្តសញ្ញាណប័ណ្ណ​ដែល​ផុតកំណត់​និង​ការធ្វើ​អត្ត​ស​ញ្ញាំ​ប័ណ្ណ​ទម្រង់​ថ្មី ការចុះបញ្ជី និង​ទទួលស្គាល់​ជា​សមាជិក​ថ្មី នូវ​យុវជន​/​នារី ដល់​អាយុ​បោះឆ្នោត និង​ការទទួល​អ្នក​មកពី គណបក្ស​ផ្សេង ការចុះឈ្មោះ​បោះឆ្នោត ការត្រៀមខ្លួន ទៅ​បោះឆ្នោត និង​ការប្តេជ្ញា​ចិ​ត្ត្ បោះឆ្នោត​ជូន គណបក្ស​ប្រជាជន​កម្ពុជា អោយបាន​លើស ៩០% ជូន​គណបក្ស ។​

​លោក អ៊ុំ រាត្រី ប្រធាន​គណៈកម្មាធិការ គណបក្ស​ប្រជាជន​កម្ពុជា ខេត្តបន្ទាយមានជ័យ បាន​បូកសរុប និង​ផ្តល់​ការណែនាំ​របស់ ថ្នាក់លើ​មួយចំនួន ដល់​មន្ត្រី​ជា​ថ្នាក់ដឹកនាំ និង​មន្ត្រី​គណបក្ស នៃ​ក្រុមការងារ ចុះជួយ និង​នៃ​ក្រុម​មូលដ្ឋាន ដើម្បី​អនុវត្តតាម សេចក្តីសម្រេច​នេះ ហើយនឹង​នាំមក​នូវ​ជ័យជំនះ ។​

​ក្នុងនោះ មាន ការបន្ត​ប្រយុទ្ធប្រឆាំង​ជម្ងឺ​កូ​វីដ ១៩ អោយ​ជោគជ័យ , ការ​ដោះ​ស្រា​យិ​វ​ប​ត្តិ ជីវភាព​ពលរដ្ឋ​, ការត្រួតពិនិត្យ​រចនា​សម្ព័ន្ធ គ្រប់គ្រង​ក្រុម​បក្ស បក្ស​ភូមិ /​ឃុំ , ការចិញ្ចឹម​ចលនា សមាជិក​គណបក្ស ។ ការបន្ត​កែលម្អ​ក្រុមការងារ​។ ចុះ​ធ្វើការ​ផ្ទៀងផ្ទាត់​បញ្ជី​ឈ្មោះ និង​មានមុខ​ជាក់ស្តែង នូវ​សមាជិក​បក្ស នៃ​ការធ្វើ​បច្ចុប្បន្នភាព បញ្ហា​ពលករ​ចំណាកស្រុក ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ ។​ល​។ និង​។​ល​។ ៕/V