នៅថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០២១ ធនាគារ កាណាឌីយ៉ា ក..​ និងសាជីវកម្មធានាឥណទានកម្ពុជា បានប្រារព្ធពិធីចុះហត្ថលេខាស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូ។

Mr. Raymond Sia (left) and Mr. Wong Keet Loong (right) are signing the Partnership Agreement.

Mr. Raymond Sia (left) and Mr. Wong Keet Loong (right) are exchanging the Partnership Agreement.

កិច្ចព្រមព្រៀងភាពជាដៃគូនេះ នឹងអនុញ្ញាតឲ្យធនាគារ កាណាឌីយ៉ា ចូលរួមក្នុង «គម្រោងធានាឥណទាន ដើម្បីស្តារអាជីវកម្ម (BRGS)» ដែលបង្កើតឡើងដើម្បីគាំទ្រអាជីវកម្ម​ ទាំងអាជីវកម្មខ្នាតមីក្រូ​ ខ្នាតតូចនិងមធ្យម និងអាជីវកម្មខ្នាតធំ​ ក្នុងការពង្រីកលទ្ធភាពទទួលបានហិរញ្ញប្បទាន សម្រាប់ការកៀរគរទុនបង្វិល, វិនិយោគ​, និងការពង្រីកជីវកម្ម។​ BRGS នឹងដើរតួជាទ្រព្យបញ្ចាំចាប់ពី​ ៧០% ដល់ ៨០% នៃទំហំកម្ចីដែលផ្តល់ដោយគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs)។

Mr. Raymond Sia (left), accompanying by Mrs. Song Khenglay (middle) and Mr. Song Kimhong, is giving his opening remark

លោក ​Raymond Sia, នាយកប្រតិបត្តិ​របស់ធនាគារ កាណាឌីយ៉ា,​ បានមានប្រសាសន៍ក្នង សុន្ទរកថាបើករបស់គាត់ថា ‘’ការចូលរួមរបស់ធនាគារ កាណាឌីយ៉ា ក្នុងគម្រោងទី១របស់សាជីវកម្មធានាឥណទានកម្ពុជាជាសក្ខីកម្មមួយទៀត​ដែលបញ្ជាក់ពីការគាំទ្រ របស់ធនាគារ កាណាឌីយ៉ា ទៅលើអតិថិជនយើង និងសមាគមន៍យើង។ ធនាគារ កាណាឌីយ៉ា ពិតជាមានកតិ្តយស ដែលបានក្លាយជាធនាគារដៃគូទី១ ដែលបានចុះហត្ថលេខាជាផ្លូវការ​លើ​កិច្ចព្រមព្រៀងភាពជាដៃគូជាមួយសាជីវកម្មធានាឥណទានកម្ពុជាដើម្បីពង្រឹងនិងពង្រីកការទទួលបានហិរញ្ញប្បទានក្នុងសហគមន៍អាជីវកម្ម ដែលស្របជាមួយគម្រោងធានាឥណទាន ដើម្បីស្តារអាជីវកម្ម (BRGS) របស់់សាជីវកម្មធានាឥណទានកម្ពុជា។

(Left to right) Mr. Tan Yaw Na, Mr. Tang Kimchea, Mr. Song Kimhong, Mrs. Song Khenglay, Mr. Raymond Sia, Mr. Wong Keet Loong, Mr. No Lida,Mr. NuonVanny, Ms. Pin Manika,Mr. NhimSoriya.

នេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើងក្នុងការពង្រីកនិងគាំទ្រ ទាំងសហគ្រាសធុនតូចនិងមធ្យម ក៏ដូចជាសហគ្រាសធុនធំនៅកម្ពុជា។‘’ យោងទៅតាម លោកស្រី​ សុង ខេងឡាយ អគ្គនាយិការង​ និងជានាយកាប្រតិបត្តិការនៃធនាគារ កាណាឌីយ៉ា​, ​‘’គម្រោងមួយនេះ អនុញ្ញាតឲ្យម្ចាស់សហគ្រាសធុនតូច​ និងមធ្យមក៏ដូចជាសហគ្រាសធុនធំ​អាចទទួលបានហិរញ្ញប្បទានពីធនាគារ​ កាណាឌីយ៉ា ជាមួយនឹងទ្រព្យធានាដែលពួកគាត់មានស្រាប់ និងមិនចាំត្រូវការទ្រព្យធានាបន្ថែម ដែលស្របតាមនីតិវិធីវាយតម្លៃរបស់ធនាគារ។ គម្រោងនេះ គឺចាប់ផ្តើមពី ខែមីនា ឆ្នាំ២០២១ រហូតដល់ ខែធ្នូ ឆ្នាំ២០២២។ វិស័យអាទិភាព មានដូចជាវិស័យកសិកម្មនិងសេវាកម្ម នឹងមានតម្លៃធានាទាបជាងមុន ហើយអតិថិជនក្រុមហ៊ុនធំអាចដាក់ពាក្យស្នើសុំប្រាក់កម្ចី ក្រោមគម្រោង​ BRGSរហូតដល់ ១លានដុល្លារ​។​ រហូតមកដល់ពេលនេះ យើងអាជីវកម្មច្រើនជាង ៣៥ ដែលបានដាក់ពាក្យស្នើសុំ ឥណទានក្រោមគម្រោង​BRGS ដែលក្រុមហ៊ុនចំនួន ២ ត្រូវបានអនុម័តដោយ CGCC។

Meeting between Canadia Bank PLC and CGCC

លោក Wong Keet Loong អគ្គនាយកប្រតិបត្តិ​របស់សាជីវកម្មធានាឥណទានកម្ពុជា​​បានមានប្រសាសន៍ក្នងសុន្ទរកថាបើករបស់គាត់ថា​ ‘’សាជីវកម្មធានាឥណទានកម្ពុជា (ស.ធ.ក.) គឺជាសហគ្រាសសាធារណៈ ដែលស្ថិតនៅក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយភាពជាដៃគូជាមួយធនាគារកាណាឌីយ៉ា នឹងផ្តល់អត្ថប្រយោជន៍ដ៏សំខាន់ដល់ ស.ធ.ក. ក្នុងការផ្តល់សេវាធានាឥណទានទៅដល់      សហគ្រាសធុនតូចនិងមធ្យម នៅទូទាំងប្រទេស ដើម្បីគាំទ្រលើការស្នើសុំកម្ចី នៅពេលអាជីវកម្មទាំងនោះមិនមានទ្រព្យបញ្ចាំគ្រប់គ្រាន់។ ភាពជាដៃគូ ជាមួយធនាគារកាណាឌីយ៉ា ដែលជាធនាគារដ៏រឹងមាំ គឺជាសមិទ្ធិផលសំខាន់មួយរបស់ ស.ធ.ក ដើម្បីឈានទៅសម្រេចគោលដៅរបស់ខ្លួន។‘’

ធនាគារ កាណាឌីយ៉ា គឺជាធនាគារពាណិជ្ជ ធំជាងគេមួយនៅក្នុងប្រទេសកម្ពុជា ដោយទំហំសមតុល្យ​ ដែលត្រូវបានទទួលស្គាល់ដោយ The Asian Banker ក្នុងពេលថ្មីៗនេះថាជា “ធនាគារខ្លាំងបំផុតនៅកម្ពុជាតាមតារាងតុល្យការ” និង “ធនាគារហិរញ្ញវត្ថុបុគ្គលល្អបំផុតនៅកម្ពុជា”សម្រាប់ឆ្នាំ២០២១។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់ មជ្ឈមណ្ឌលបម្រើសេវាកម្មអតិថិជន ២៤/៧ តាមរយៈលេខ ០២៣ ៨៦៨ ២២២ ឬទំនាក់ទនងមកកាន់សាខាធនាគារ កាណាឌីយ៉ាដែលនៅជិតលោកអ្នកបំផុត។

FOR IMMEDIATE RELEASE

JUNE 10, 2021

CGCC and Canadia Bank Plc.

Partnership Agreement Signing Ceremony9th June 2021

On 9th June 2021, Canadia Bank Plc and Credit Guarantee Corporation of Cambodia (CGCC) Plc had a Partnership Agreement Signing Ceremony.

 

This Partnership Agreement allows Canadia Bank to participate in CGCC’s Business Recovery Guarantee Scheme (BRGS) which aims to support business including Micro, Small and Medium Enterprises (SMEs) and Large Firms to enhance their access to formal loans for both working capital and investment or business expansion. BRGS acts as collateral/security for 70-80% of the loan amount borrowed by businesses from the Participating Financial Institutions (PFIs).

 

Mr Raymond Sia; Canadia Bank Plc CEO in his opening remarks mentioned; “Canadia Bank’s participation in CGCC’s first scheme is another testament of Canadia Bank’s support for our Customers and Community.  Canadia Bank is honored to be the first bank to sign & formalize the partnership with CGCC to improve and increase financial access in our local business community; leveraging on CGCC’s Business Recovery Guarantee Scheme (BRGS).  This reflects our commitment to grow and support the business community in Cambodia”.

 

According to Mrs Song Khenglay Canadia Bank Plc EVP / COO & Head of Business Banking; “This scheme allow owners of SME and Large firm gain access to business loans from Canadia Bank with existing collaterals or without additional collaterals subject to the Bank’s assessment process. This scheme duration is from March 2021 until December 2021. Priority sectors such as Agriculture, Industry and Services sector will have a lower guarantee fee and customers can apply for loans under BRGS scheme of up to USD1 million for large firm.  To-date, we have an encouraging business pipeline of more than 35 customers who have applied for loans under BRGS scheme of which 2 loans have been approved by CGCC”.

Mr Wong Keet Loong; CGCC CEO in his speech mentioned “CGCC is a state-owned-enterprise under the Ministry of Economy and Finance and our partnership with Canadia Bank will be very beneficial for CGCC to reach out to SMEs throughout the country to support them in their loan applications when they do not have enough collateral to pledge to the Bank.  This partnership is an important milestone for CGCC to have a solid partner in achieving its objectives”.

Canadia Bank Plc is one of Cambodia’s oldest and largest commercial bank by Balance Sheet size was recently also recognized by The Asian Banker as “Strongest Bank in Cambodia by Balance Sheet Strength” and “Best Retail Bank in Cambodia” for 2021.

 

For more information, please contact our 24/7 Customer Service Center 023 868 222 or visit Canadia Bank nearest branch.