Home ព័ត៌មានសំខាន់ៗ កសិករភ្ជូរដីច...

កសិករភ្ជូរដីចម្ការឃើញវត្តុសិល្បៈបុរាណ ក៏ប្រគល់ជូនអាជ្ញាធរនិងជំនាញវប្បធម័ រក្សាទុកនៅសារមន្ទីរស្វាយចេក

ដោយ:ភ្នំស្វាយ / បន្ទាយមានជ័យ :កសិករភ្ជូរដីចម្ការនៅក្បែរប្រាសាទតាស្រីនាភូមិតាអុងលិចឃុំស្វាយចេកស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ កាលពីម៉ោងជាង៩ព្រឹកថ្ងៃទី១០ខែមិថុនាឆ្នាំ២០២១ ។

ពេលនោះ ក៏បានឃើញវត្តុសិល្បៈបុរាណធ្វើពីលោហៈធាតុចំនួន១៧ដុំ/រូប ហើយក៌បានប្រគល់ជូនអាជ្ញាធរនៅពេលបន្ទាប់មក ។

លុះដល់ល្ងាចម៉ោង៣ ថ្ងៃដដែល អាជ្ញាធរក៏ប្រគល់បន្តដល់មន្ទូីរវប្បធម៌និងវិចិត្រសិល្បៈ ។និងក៏ត្រូវបានពិនិត្យនិងចុះបញ្ជី រួចរក្សាទុកនៅសារៈមន្ទីរសហគមន៍នាស្រុកស្វាយចេក តែម្តង ។

លោកលឿង សុភក្តិ អភិបាលស្រុកស្វាយចេកនិងលោកដា ទឹង ប្រធានក្រុមប្រឹក្សាស្រុក បានធ្វើពិធីប្រគល់ ទទួលវត្ថុសិល្បៈបុរាណនោះហើយពីកសិករ២នាក់នោះ ។
លោកនិយាយថា នៅព្រឹកថ្ងៃទី១០ខែមិថុនានេះ កសិករដូចខាងលើបានបើកត្រាក់ទ័រភ្ជួរចម្ការដាំដំឡូងមី ហើយពីដំបុងក៏ប្រទះឃើញក្រឡ(កុលាភាជន៍)មួយចំនួន ។

តមក ក៏ឃើញវត្ថុសិល្បៈបុរាណធ្វើលោហៈ ហើយក៏ផ្អូកផ្ងើលឡើងដល់កសិករនិងអ្នកភូមិឯទៀត ដែលនាំគ្នាធ្វើការអុជធូបទៀនបន់ស្រន់ គោរពសក្ការៈ ។

ដោយឮខ្ចរខ្ចាយបែបនេះ ទើបកសិករដែលភ្ជូរដីរកឃើញវត្ថុសិល្បៈខាងលើ ក៏សម្រេចស្ម័គ្រចិត្តប្រគល់វត្ថុជូនអាជ្ញាធរ ។ ពោលគឺដើម្បីកុំឳ្យធ្លាក់ទៅដល់ដៃឈ្មួញក្បាលអ្នកតា(អ្នករកស៊ិទិញ លក់ រត់ពន្ធវត្ថុសិល្បៈបុរាណ) ។

លោកយង់ តាំងគួយ ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យរួមជាមួយអនុប្រធាន មន្ត្រីជំនាញបុរាណវិទ្យានិងលោកតាន់ ប៊ុនមីន អនុប្រធានការិយាល័យសង្គមកិច្ច សុខុមាលភាពវប្បធម៌ សាសនា កិច្ចការនារីនិងជាប្រធានសារៈមន្ទីរស្វាយ ចេក បានពិនិត្យ និងចុះបញ្ជីវត្ថុសិល្បៈទាំងនោះ ហើយថា អាចមានចំណាស់ក្នុងស.វទី១០ទៅ១១ ។

វត្ថុសិល្បៈបុរាណទាំងនោះ រួមមាន ១៧ដុំ/រូបធ្វើពីលោហៈធាតុ ក្នុងនោះមាន១.ពុម្ពចាក់ព្រះ ចំនួន២ ។២.កណ្តឹង(ត្រួយ) ចំនួន២ ។ ៣.កង ចំនួន៩ ។៤.ទេឥវរូបស្រី ចំនួន១ ។៥.ទេវរូបប្រុស ចំនួន១ ។៦.ពុទ្ធរូបប្រក់នាគ ចំនួន២ និង៧.ដុំសំណ ចំនួន១០ដុំ(តូចៗ) ។

មន្ត្រូីបានថ្លែងអំណរគុណពលរដ្ឋល្អ ដែលបានរកឃើញ ហើយប្រគល់វត្ថុសិល្បៈបុរាណមកអាជ្ញាធរដែនដីនិងជំនាញវប្បធម័ដើម្បីរក្សាទុកមិនអោយបាត់បង់ ។
នេះជាស្មារតីស្នេហាមរតកវប្បធម័ បេតិកភ័ណ្ឌ សិល្បៈនិងអត្តសញ្ញាណជាតិខ្មែរ….។

សូមបញ្ជាក់ថា ការទទួលលើកនេះទៀត នាំឳ្យសារមន្ទីរស្វាយចេកនេះ នឹងបានទទួលការដាក់តាំងបន្ថែមរូបទើបប្រគល់ចំនួន១៧ដុំ /រូប ទៀត លើវត្ថុសិល្បៈបុរាណដែលទទួលពីពលរដ្ឋ ពីសមត្ថកិច្ចកងកម្លាំងពីអ្នកមុខសញ្ញាផ្សេងទៀត ដែលបានដាក់តាំងមានចំនួន៥២៦ដុំ /រូប /បន្ទះ ហើយនោះ ៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular