«​ឱសថ​» ធម្មជាតិ​ដ៏​ស័ក្តិសិទ្ធិ​ដែល​អាចជួយ​ឲ្យ​គេង​លក់​ស្រួល​គួរ​ពិចារណា​!

1434
ចែករម្លែក

ស្ថានភាព​គេង​មិន​លក់​វា​អាចមាន​ឥទ្ធិពល​ដល់​សភាព​ផ្លូវចិត្ត​, សុខភាព​, ថាមពល និង​សមត្ថភាព​ការងារ​របស់​អ្នក ដូច្នេះ​ការ គេង​មិន​លក់​រ៉ាំរ៉ៃ នៅ​បង្ក​ជា​ជំងឺ​តម្កាត់​ជាច្រើន​ដូចជា​លើសឈាម​, ស្ត្រូ​ក និង​សរសៃឈាម​បេះដូង ។​

​ប៉ុន្តែ អ្នក​មិនចាំបាច់​ត្រូវ​បន្ត​ទ្រាំ​ទុក​នឹង​ទារុណកម្ម​របស់​ជំងឺ​នេះ​ទៀត​ទេ ព្រោះ​មាន «​ឱសថ​» ដែលមាន​សុវត្ថិភាព​មួយ​ហើយ​មាន​ប្រសិទ្ធភាព​ដ៏​អស្ចារ្យ អាចជួយ​ឲ្យ​អ្នក​ប្រាសខ្នង​
​ដល់​គ្រែ គឺ​លក់​ភ្លាម ដោយ​មិន​ភ្ញាក់​នៅ​កណ្តាលយប់ ។ «​ឱសថ​» ធម្មជាតិ​នេះ​ត្រូវការ​របស់​តែ​២​មុខ​ប៉ុណ្ណោះ​គឺៈ​

– អំបិល​សមុទ្រ​១​ស្លាបព្រា ឬ អំបិល​ក្រហម ហ៊ី​ម៉ា​ឡា​យ៉ាន ( Himalayan)​ឫ អំបិល សែ​ល​ទិច Celtic)
– ទឹកឃ្មុំ​សុទ្ធ ៨ ស្លាបព្រា​

​យក​របស់​ទាំង​២​មុខ​នេះ លាយ​ចូលគ្នា​កូរ​ឲ្យ​សព្វ រួច​ដាក់​ចូលក្នុង​កែវ​ថ្ម​មាន​គម្រប​ជិត ។ រាល់​យប់ មុនពេល​ចូល​គេង ចូរ​យក​ភេសជ្ជៈ​នេះ​១​ស្លាបព្រា​ដាក់​ក្រោម​អណ្តាត វា​នឹង​រលាយ និង​ជ្រាប​សន្សឹមៗ ចូលក្នុង​រាងកាយ ។ ប្រសិន​ចូលចិត្ត អ្នក​អាច​លាយ​វា​ក្នុង​ទឹក​ក្តៅ​ឧណ្ហៗ រួច​ផឹក​ដូច​តែ ។ ធានាថា អ្នកនឹង​គេង​លក់​ទល់​ភ្លឺ​យ៉ាង​ស្កប់ស្កល់ ដោយ​មិនចាំបាច់​ប្រើ​ថ្នាំពេទ្យ ដែល​បង្ក​ឥទ្ធិពល​បន្ទាប់បន្សំ ដល់​សុខភាព​នោះទេ ៕ ប្រែ​សម្រួលៈ រតនៈ

ទីតាំងផ្សាយពាណិជ្ជកម្ម