ឃុំខ្លួន​បុរស​ម្នាក់​ពីបទ​ជួញដូរ​គ្រឿងញៀន​ចំនួន​១៥​កញ្ចប់​

1357
ចែករម្លែក

បុរស​ម្នាក់​ដែលជា​ប់​ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​គ្រឿងញៀន​ចំនួន​១៥​កញ្ចប់ បាន​ត្រូវ​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ នៅ​រសៀល​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៧​។

​លោក ម៉ៅ សឿត អធិការរង​នគរបាល​ខណ្ឌ​ច្បារអំពៅ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ​សូ ខ្លឹង ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ​ស្នាក់​នៅផ្ទះ​គ្មាន​លេខ ភូមិ​តាងៅ សង្កាត់ និរោធ ខណ្ឌ​ច្បារអំពៅ​បាន​ត្រូវ នគរបាល​ប៉ុស្តិ៍​និរោធ​ឃាត់ខ្លួន កាល​វេលា​ម៉ោង​៦៖៣០ យប់ ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ​២០១៧ នៅ​ចំណុច​ដីឡូត៍​គ្មាន​លេខ ភូមិ​តាងៅ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ពីបទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។ ក្នុងនោះ​កម្លាំង​ដកហូត​បាន​វត្ថុតាង​រួមមានៈ -​ក្រាម​ពណ៌​ស​ថ្លា (​សង្ស័យ​គ្រឿងញៀន​) សរុប​១៥​កញ្ចប់ (១​កញ្ចប់​ថង់​ធំ​ល្មម និង​១៤ កញ្ចប់​ថង់​តូច​)៕

ទីតាំងផ្សាយពាណិជ្ជកម្ម