+ គ្រឿងផ្សំ​៖
– ខ្យង​ស្ងោរ 1គីឡូកន្លះ
– ប៉េងប៉ោះ 5-8ផ្លែ​ចិត​ជា​ចំណិត
– សណ្តែកកួរ 5កួរ​កាត់​ខ្លីៗ
– ជីរ​ណា កាត់​ខ្លីៗ
– ម្ទេស​ក្រៀម មួយ​ដៃ​(​ដាក់ ឬ​មិន​ដាក់​ក៏បាន​)
– ម្ទេស​ស្រស់ 10-13​គ្រាប់
– ខ្ទឹម 5-6​កំពឹស
– ក្រូចឆ្មារ 3-4​ផ្លែ
– ទឹក​កាពិ 4​ស្លាបព្រា​បាយ
– ទឹកត្រី 2​ស្លាបព្រា​បាយ
– ស្ករស 1​ស្លាបព្រា​បាយ​

+ វិធី​ធ្វើ​៖
– ខ្ទឹមស ម្ទេស​ក្រៀម និង​ម្ទេស​ស្រស់​ដាក់​បុក​ចូលគ្នា រួច​ដាក់​ទឹក​កាពិ ទឹកត្រី ស្ករស និង​ច្របាច់​ក្រូចឆ្មារ​ចូល​កូរ​ចូលគ្នា​ឲ្យ​សព្វ​។​
– បន្ទាប់មក​ដាក់​ប៉េងប៉ោះ សណ្តែកកួរ និង​ខ្យង​ចូល​ច្របល់​ចូលគ្នា​ឲ្យ​សព្វ រួច​ដាក់​ជីររណា​ចូល​ច្របល់​ចូលគ្នា រួច​ជាការ​ស្រេច​។ សម្រាប់​ម្ទេស និង​ក្រូចឆ្មារ​ដែល​ធ្វើ​ឲ្យ​រសជាតិ​ហឹរ​ជូរ អាច​ថែមថយ​តាម​ចំណូលចិត្ត​៕/PC ប្រភព​: ហ្វេ​ស​ប៊ុ​ក​