ក្មេងស្រី​ជំទង់​ទី​៣ ត្រូវបាន​ចាប់​រំលោភ​និង​ដុត​ទាំង​រស់​នៅក្នុង​រយៈពេល​១​សប្តាហ៍​

3338
ចែករម្លែក
  • 79
    Shares

​ក្មេងស្រី​ជំទង់​ម្នាក់​នៅ​ប្រទេស​ឥណ្ឌា​ត្រូវបាន​ចាប់រំលោភ​និង​ដុត​ទាំង​រស់​ដោយ​អ្នក​វាយប្រហារ​របស់​នា​ង​ដែល​ជា​ហេតុការណ៍​ទី​៣​នៃ​ការវាយប្រហារ​បែបនេះ​​ក្នុង​សប្តាហ៍​តែ​មួយ​នេះ ។​

​ក្មេងស្រី​អាយុ​១៦​ឆ្នាំនេះ បាន​ស្លាប់​បន្ទាប់ពី​ត្រូវ​បាន​ចាក់​សាំង​លើ​ហើយ​បាន​ដុត​នៅផ្ទះ​របស់​នាង ទីក្រុង​Sagar នៅ រដ្ឋ Madhya Pradesh កាលពី​ថ្ងៃ​សុក្រ​ទី​១១​ឧសភា ។​

​ប៉ូលីស​បាន​និយាយថា​នាង​ត្រូវបាន​សម្លាប់​បន្ទាប់ពី​ប្រាប់​អ្នក​វាយប្រហារ​របស់​នា​ង​ថា នាង​នឹង​និយាយ​ប្រាប់​ដល់​ក្រុមគ្រួសារ​របស់​នាង​អំពី​ការចាប់រំលោភ​នេះ​។​

​ការវាយប្រហារ​ស្រដៀង​គ្នា​២​ផ្សេងទៀត បាន​កើត​ឡើង​នៅ​ទីក្រុង​នៅ​រដ្ឋ Jharkhand​នៅ​សប្តាហ៍​នេះ​ដោយ​ក្មេងស្រី​អាយុ​១៧​ឆ្នាំ​ម្នាក់​នៅ​តែ​ស្ថិតក្នុង​ស្ថានភាព​​ធ្ងន់ធ្ងរ​ក្រោយពី​ត្រូវ​បាន​ដុត​ខ្លួន​ដោយ​ជនសង្ស័យ​ម្នាក់​ដែល​បាន​និយាយថា​គាត់​ចង់​រៀបការ​ជាមួយ​ជនរងគ្រោះ​នេះ​ប៉ុន្តែ ត្រូវបាន​បដិសេធ​។​

​ក្មេងស្រី​អាយុ​១៦​ឆ្នាំ​ម្នាក់​ទៀត​ក៏​ត្រូវបាន​គេ​ដុត​ទាំង​រស់​បន្ទាប់ពី​ឪពុក​ម្តាយ​របស់​នាង​បាន​ប្តឹង​តវ៉ា​ទៅ​ប្រធាន​ភូមិ​អំពី​ការ​ចាប់រំលោភ​នាង​។ ជនជាប់ចោទ​នេះ ត្រូវបាន​បញ្ជា​ឱ្យ​អា​វ៉ង់​ជា​ការដាក់ទណ្ឌកម្ម​និង​បាន​ប្រាក់​ពិន័យ​ប្រាក់​ជា​ការផ្តន្ទាទោស ដែល​បាន​នាំ​ឱ្យ​ពួកគេ​វាយ​ឪពុក​ម្តាយ​របស់​ក្មេង​ស្រី​នេះ ហើយ​បាន​សម្លាប់​នាង​។​

​នៅក្នុង​ការវាយប្រហារ​ថ្មីៗ​បំផុត​នេះ ជនរងគ្រោះ​នេះ បាន​ស្ថិតនៅ​ផ្ទះ​តែ​ម្នាក់​ឯង​នៅ​ភូមិ Jujharpur នៅពេល​នាង​ត្រូវបាន​គេ​វាយប្រហារ​។ ​ប៉ូលីស​បាន​និយាយថា​ពួកគេ​បាន​ចាប់ខ្លួន​ជនសង្ស័យ​ឈ្មោះ Ravi Chadhar អាយុ ២៨ ឆ្នាំ​៕ដោយ៖សុខា/SN

​ក្មេងស្រី​សិស្សសាលា ប្រមូលផ្តុំ​ធ្វើការ​តវ៉ា កាលពី​ថ្ងៃទី​៨​ខែ​ឧសភា បន្ទាប់ពី​មាន​ករណី​ចាប់រំលោភ​និង​ដុត​សម្លាប់​បន្តបន្ទាប់

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ