រថយន្ដបុក​ម៉ូតូ បណ្តាល​បុរស​ម្នាក់ ស្លាប់​ភ្លាមៗ នៅ​ក្រុង​ច្បារមន​

119

ដោយ​៖ សុខ​សុ​ភ័​ណ្ឌ/ កំពង់ស្ពឺ​៖ បុរស​ម្នាក់ បាន​ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ ដោយសារ រថយន្ត​ធុន​ធំ បាន​រេ​ចង្កូត មក​បុក​ម៉ូតូ ពេញទំហឹង ក្នុងទិសដៅ បញ្ច្រាស​គ្នា​។ ហេតុការណ៍​នេះ បានកើត​ឡើង នៅលើ​ផ្លូវជាតិ​លេខ​៤ នៅ​ចន្លោះ គីឡូម៉ែត្រ​លេខ​៤៣-៤៤ ស្ថិតក្នុង​ភូមិ​រលាំង​សង្កែ សង្កាត់​សុ​ព័រ​ទេព ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ កាលពី​យប់ ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២១​។​

​សមត្ថ​កិ​ច្ចូល​ដ្ឋា​ន បាន​ឲ្យ​ដឹងថាៈ មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ធុន​ធំ មួយគ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 3C 7737 សណ្តោង​សឺ​មី​រ៉ឺម៉ក ពាក់​ស្លាក​លេខ ភ្នំពេញ 4A 0038 អ្នកបើកបរ​មិន​ស្គាល់ឈ្មោះ បើកបរ​ពី​ទិសខាងកើត ទៅខាង​លិច ។ លុះ​ពេល​បើក​មកដល់ ចំណុច​ខាងលើ រថយន្ត​ធុន​ធំ​នេះ បាន​រេ​ចង្កូត ទៅបុក​ម៉ូតូ មួយគ្រឿង ម៉ាក​ហុងដា គុប (​មូល​) ពាក់​ស្លាក​លេខ ភ​០245​ភព​1 អ្នកបើកបរ​ឈ្មោះ ទូច សុភាព ភេទ​ប្រុស អាយុ ៤១ ឆ្នាំ រស់នៅ​ភូមិ​ចំបក់ ឃុំ​វ​ល្លិ៍​ស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ដែល​កំពុងបើក​បរប​ញ្ច្រា​សទិស​គ្នា ពេញទំហឹង បណ្តាល​ឲ្យ​អ្នក បើក​ម៉ូតូ ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​តែម្ដង​។​

​ប្រភព​ដដែល បាន​បន្តថាៈ ក្រោយពី​កើតហេតុ អ្នកបើករថយន្ត​បង្ក​បាន​រត់គេចខ្លួន បាត់​។ សព​បាន​ប្រគល់ជូន​សាច់ញាតិ យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី​ចំណែក រថយន្ត​និង​ម៉ូតូ បាន​យកទៅ​រក្សាទុក នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រង់ចាំ​ដោះ ស្រាយ​នៅពេល​ក្រោយ​៕/V​-PC