សប្បុរសជន​នានា ជួយឧបត្ថម្ភ​គ្រឿងឧបភោគ​បរិភោគ ដល់​ប្រជាពលរដ្ឋ​នៅ ក្រុង​បាវិត ចំនួន ៣៧៥ គ្រួសារ ដែល​កំពុង​ជួប​ការលំបាក​ខ្វះខាត ដោយសារ​ការរង ផលប៉ះពាល់ ជំងឺ​កូ​វីដ​-១៩

118

ដោយៈ​វ៉ៃ​កូ / ស្វាយរៀង​: លោក លី ធុជ ប្រធាន​ក្រុមការងារ រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ក្រុង​បាវិត ខេត្តស្វាយរៀង នៅ​ព្រឹក​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២១​នេះ បាន​នាំយក​គ្រឿងឧបភោគ​បរិភោគ ចែកជូន​ដល់​គ្រួសារ កំពុង​ជួប​ការលំបាក ខ្វះខាត ដោយសារ​ការរង​ផលប៉ះពាល់ ជំងឺ​កូ​វីដ​-១៩ ចំនួន ៣៧៥ គ្រួសារ ស្ថិតនៅ​សង្កាត់​ទាំង​៥ ក្នុង​ក្រុង​បាវិត ខេត្តស្វាយរៀង​។

​លោក លី ធុជ បាន​មានប្រសាសន៍ថា​: ក្នុងនាម​លោកស្រី កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមការងារ រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន ខេត្តស្វាយរៀង លោក​និង​ក្រុមការងារ បាន​នាំយក​គ្រឿងឧបភោគ​បរិភោគ ចែកជូន​ដល់​គ្រួសារ កំពុង​ជួប​ការ លំបាក​ខ្វះខាត ដោយសារ​ការរង​ផល ប៉ះពាល់​ជំងឺ​កូ​វីដ​-១៩ ចំនួន ៣៧៥ គ្រួសារ ស្ថិតនៅ​សង្កាត់ ទាំង ៥ ក្នុង​ក្រុង​បាវិត ខេត្តស្វាយរៀង រួមមាន សង្កាត់​ច្រកម្ទេស ៣១​គ្រួសារ​, សង្កាត់​ព្រៃ​អ​ង្គុ​ញ ១៣២​គ្រួសារ​, សង្កាត់​បាទី ៥៣​គ្រួសារ​, សង្កាត់​បាវិត ៤៩​គ្រួសារ​, និង​សង្កាត់ ប្រាសាទ ១១០ គ្រួសារ​។

​លោក​បាន​មានប្រសាសន៍ថា​: គ្រឿងឧបភោគ បរិភោគ​ទាំងនោះ រួមមាន អង្ករ ត្រីខកំប៉ុង មី និង​ទឹកត្រី ដែល​បានមកពី​សប្បុរសជន វិនិយោគិន​នានា ទាំង​ក្នុង និង​ក្រៅប្រទេស ដើម្បី​ចូលរួម​ជាមួយ រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ ប្រកបដោយ​កិត្តិ​បណ្ឌិត​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​រំលែក​ទុក្ខលំបាក​របស់​ប្រជា ពលរដ្ឋ​ខ្មែរ ដែល​កំពុង​ទទួលរង​គ្រោះ ដោយសារ​កូ​វីដ​-១៩៕/V​-PC