ប៉េអឹម បញ្ជូន​ជនសង្ស័យ​ម្នាក់ និង​ថ្នាំញៀន ជិត ១​គីឡូ​កន្លះ ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ជួញដូរ គ្រឿងញៀន​

92

កម្លាំង​កងរាជអាវុធហត្ថ ស្រុក​កំរៀង កាលពី​រសៀល ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២១ បាន​ឃាត់ខ្លួន មុខសញ្ញា​ជួញដូរ​ថ្នាំញៀន យ៉ាងសកម្ម ១​នាក់ ព្រមទាំង​ដកហូត វត្ថុតាង​ថ្នាំញៀន ប្រភេទ​ម៉ា​ទឹកកក ចំនួន​៦​កញ្ចប់ ទម្ងន់ ១.៣៧១,២៧ ក្រាម នៅ​ចំណុច​ភូមិ​ដូង ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង ហើយ​កសាង​សំណុំរឿង បញ្ជូនទៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​បញ្ជូន បន្ត ទៅ​តុលាការខេត្ត នៅ​រសៀល ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២១​។​