អង្គការ IMPACT-Cambodia នាំ​គ្រឿងឧបភោក បរិភោគ​ផ្តល់​ដល់​ពល​រដ្ឋ​នៅ​តំបន់ បិទ​ខ្ទប់​នា​ក្រុង​ប៉ោយប៉ែត​

111

ដោយ​: ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ ​អង្គការ IMPACT-Cambodia កាលពី​ថ្មីៗ​នេះ​បាន នាំយក​គ្រឿង​ឧបភោគបរិភោគ​ទៅ ផ្តល់ជូន​ប្រជាពលរដ្ឋនៅក្នុង​តំបន់​បិទ​ខ្ទប់ ជាពិសេស​គ្រួសារ​ដែលមាន​ស្ត្រី​មាន​ផ្ទៃពោះ និង កុមារ​តូច ក្នុង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចំនួន ៣២០ គ្រួសារ ។

​តំណាង​អង្គការ​ក៏​ដូច​អភិបាលក្រុង​ប៉ោយប៉ែត​និង​ប្រធាន​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​បានអោយដឹងថា គ្រឿង ឧបភោគបរិភោគ​ដែល​បាន ផ្តល់ជូន​មានដូចជា : អង្ករ ៥​តោន​- ត្រីងៀត ៣២០​គីឡូ – ត្រីខ ៣២០​យួរ – ទឹកត្រី ៦៤០​ដប​- ទឹក​ស៊ី​អី​វ ៦៤០​ដប ៕/PC