សញ្ញា​ព្រមាន​នៃ​អាកា​រៈ​ពោះវៀន​ខ្នែង

307

ដោយៈ health.com.kh

​មនុស្ស​ភាគច្រើន​ប្រហែលជា​អាចមាន​បញ្ហា​ទាក់ទង​នឹង​ក្រពះ ពោះវៀន រហូតដល់ កើត​អាកា​រៈ​ទល់លាមក និង​រាករូស​បាន ។ អ្នក​ក៏​ប្រហែលជា​មិន​សប្បាយ​ចិត្តនឹង ការពុល​ចំណីអាហារ ឬ​ឈឺ​ក្នុង​ក្រពះ​យ៉ាងហោចណាស់​ម្តង ឬ​ពីរ​ដែរ​ក្នុង​ជីវិត ។ ខណៈពេលដែល​ជំងឺ​រលាក​ខ្នែងពោះវៀន​មិនសូវ​ជា​កើតមាន​ជា​ញឹក​ញ៉ាប់ នោះ តែ ក៏ មាន ៥​ភាគរយ​ដែរ ដែល​កើត​ឡើងលើ​ប្រជាជន​ទាំងអស់ ។ យ៉ាងណាមិញ បើសិនជា អ្នកមាន​ជំងឺ​រលាក​ខ្នែងពោះវៀន​មែនហើយ​មិនបាន​ព្យាបាល​ទេនោះ​វា អាច​នឹង​ធ្លាយ​ដែល​ករណីនេះ ពិតជា​គ្រោះថ្នាក់​ដល់​អាយុជីវិត​បាន ។​

​យ៉ាងណាមិញ​មិនមែន​គ្រប់​ជំងឺ​រលាក​ខ្នែងពោះវៀន​ទាំងអស់​សុទ្ធតែ​បណ្តាល​ឲ្យ បែក​ទាំងអស់​ទេ ប៉ុន្តែ​កាលណា​ជំងឺ​នេះ មិនបាន​រកឃើញ​កាន់តែ​យូរ​វា​នឹង​ប្រឈម កាន់តែ​ខ្ពស់ ។ ខាងក្រោម​នេះ គឺជា​អាកា​រៈ​ប្រកាសអាសន្ន​មួយចំនួន​ដែល​អ្នក​គួរតែ ទៅ​ជួប​ពេទ្យ​ជាបន្ទាន់ ព្រោះ​ខ្នែងពោះវៀន​អាច​នឹង​បែក​នាពេល​ឆាប់ៗ នេះហើយ ។​

​ឈឺពោះ ខ្លាំង​ជាង​ធម្មតា ឬ​ឈឺ​ខ្លាំង​ដែល​មិន​ធ្លាប់​ជួប​ពីមុន​សោះ កំពុងតែ​ក្អួតចង្អោ និង​មិន​ឃ្លាន​អាហារ​ត្រូវ​ការចូលទៅ​បន្ទប់ទឹក​ច្រើនជាង​ធម្មតា​ដោយសារតែ​រាករូស​ក្តៅខ្លួន ឬ​គ្រុន​ញ៉ាក់​ចាប់ផ្តើម​វង្វេងវង្វាន់ ដោយសារតែ​ការបង្ក​រោគ​កាន់តែ​ធ្ងន់ធ្ងរ ទៅហើយ ៕/PC​