វិធីសាស្ត្រ​ព្យាបាល​ជំងឺ​ផ្តាសាយ​ដោយ​ងាយៗ​

318

ដោយៈ health.com.kh

​ការប្រើ​ខ្ទឹមបារាំង​មក​ព្យាបាល​ជំងឺ​ឬ​បញ្ចេញ​ជាតិពុល​មិនមែនជា​រឿង​ដែល​ប្លែក​ទៀត​ទេ ព្រោះ​គេ​សុទ្ធតែ​ដឹង​រូបមន្ត​នេះ​រួចទៅហើយ ប៉ុន្តែ​បច្ចុប្បន្ន​គេ​រកឃើញ​វិធីសាស្ត្រ ប្លែក​បន្ថែមទៀត ។

​តើ​មាន​វិធី​បែបណា​ទៅ​?

​វិធីសាស្ត្រ​ដែល​គេ​ដឹង​នោះ គឺថា គឺ​ត្រូវ​ចិត​ខ្ទឹមបារាំង​ចំនួន​មួយ​បន្ទះ បន្ទាប់មក​ដាក់ នៅក្រោម​បាតជើង រួច​ពាក់​ស្រោមជើង​ដើម្បី​ឲ្យ​ខ្ទឹមបារាំង​នោះ​អាច​ជាប់​ជាមួយ​បាត ជើង​អ្នក​មិន​របូត​។ ក្រោយ​ពេលដែល​ពាក់​ស្រោមជើង​រួច អ្នក​អាច​យក​ខ្នើយ ទ្រ​ពីក្រោម​ជើង រួច​គេង នោះ​អ្នកនឹង​អាច​គេង​លក់​ស្រួល​។

ដូចនេះ​នៅ​ចន្លោះ​ពេលដែល​អ្នក​គេង​ចំនួន​៧​ម៉ោង វា​នឹង​ជ្រាបចូល​ទៅក្នុង​ស្បែក​អ្នក ដោយ​ជួយ​សម្លាប់​មេរោគ​ទាំងអស់​ដែលមាន​ក្នុង​រាងកាយ​អ្នកនោះ​អ្នកនឹង​អាចជា​សះ ស្បើយ​ពី​ជំងឺ​ផ្តាសាយ​ជាមិនខាន​ឡើយ​។ ដូចនេះ អ្នក​អាច​សាកល្បង​វិធី មួយ​នេះ​បាន ថា​មិនត្រូវ អ្នកនឹង​អាចជា​ពី​ផ្តាសាយ​ដោយ​មិនចាំបាច់​ប្រើ​ថ្នាំ​នោះទេ​៕​/PC