ម្ចាស់​ដរ​ទទឹង​កំពង់លែង​កំពង់ឆ្នាំង​នៅតែ​យក​ថ្លៃ​រថយន្ត​លើស​សៀវភៅ​បន្ទុក​

3478
ចែករម្លែក

ដោយៈ​សន​សក្តា​/​កំពង់ឆ្នាំងៈ​កាលពី​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៨ អាជ្ញាធរខេត្ត​កំពង់ឆ្នាំង បានសម្រេច​កែសម្រួល​សៀវភៅ​បន្ទុក​វិនិយោគ​ដឹកជញ្ជូន​ដរ​ទទឹង​កំពង់លែង​,​កំពង់ឆ្នាំង តាម​សំណើរ​របស់​ប្រជាពលរដ្ឋ​។

​ក្រោយពី​សារព័ត៌មាន​ក្នុងស្រុក​ព្រម​​ទាំង​បណ្តាញ​សង្គម​ផង​បាន​រិះគន់ថា ការយកថ្លៃ​រថយន្ត​ឆ្លង​ដរ​ទទឹង​កំពង់លែង កំពង់ឆ្នាំង មានតម្លៃ​ខ្ពស់​ខុស​ឆ្ងាយ​ពី​កន្លែង​ផ្សេងទៀត​។​ការកែសម្រួល​សៀវភៅ​បន្ទុក​ដើម្បី​បញ្ចុះ​ឆ្លង​ដរ​នេះ​មិនបាន​ធ្វើឡើង​ជាទូទៅ​ឡើយ គឺ​ធ្វើ​ចំពោះតែ​រថយន្ត​និង​មធ្យោបាយ​ដឹកជញ្ជូន​មួយចំនួន​តែប៉ុណ្ណោះ​។​

​ប៉ុន្តែ​ទោះជា​អាជ្ញាធរ​សម្រេច​បញ្ចុះតម្លៃ​យ៉ាងនេះ​ក្តី​នៅ​ថ្ងៃទី​១១​ឧសភា​នេះ​គេ​សង្កេតឃើញ​ម្ចាស់​ដរ​ទឹង​នៅតែ​យក​ថ្លៃ​រថយន្ត​លើស​សៀវភៅ​បន្ទុក​ដដែល​។​
​ជាក់ស្តែង​មាន​រថយន្ត​ចំណុះ​២​តោន​កន្លះ​មួយគ្រឿង ដឹក​សម្ភារៈ​តុបតែង​រោងការ ពី​ទី​រួម​ខេត្តកំពង់ឆ្នាំង​ទៅកាន់​ស្រុក​កំពង់លែង ត្រូវបាន​ម្ចាស់​ដរ​ទទឹង​យក​១២​ម៉ឺន​រៀល​។​
ក្នុងនោះ​ថ្លៃ​រថយន្ត​ចំនួន​១០​ម៉ឺន​រៀល និង ថ្លៃ​សម្ភារៈ​នៅលើ​រថយន្ត​ចំនួន​២​ម៉ឺន​រៀល​។ បើតាម​សៀវភៅ​បន្ទុក រថយន្ត​ទម្ងន់​២​តោន​កន្លះ ក្នុង​សៀវភៅ​បន្ទុក​កំណត់ឱ្យ​យកតែ​៦៥.០០០​រៀល​ប៉ុណ្ណោះ ។​

ម្ចាស់​ដរ​ទទឹង​កំពង់លែង កំពង់ឆ្នាំង បានបញ្ជាក់​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​ថា គាត់​ពិតជា​បាន​យក​ថ្លៃ​ឆ្លង​ដរ​ចំនួន​១២​ម៉ឺន​រៀល​ពី​រថយន្ត​នោះ​មែន ដោយសារតែ​គាត់​មិនទាន់​បានទទួល តារាង​ឧបសម្ព័ន្ធ​ស្តីពី​ការកែសម្រួល​បញ្ចុះ​​តម្លៃ​នោះ​នៅឡើយ​៕S/

​ម្ចាស់​ដរ​ទទឹង​កំពង់លែង​កំពង់ឆ្នាំង​នៅតែ​យក​ថ្លៃ​រថយន្ត​លើស​សៀវភៅ​បន្ទុក​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ