នៅថ្ងៃទី១២ ខែមិថុនានេះខេត្តសៀមរាប រកឃើញករណីថ្មីវិជ្ជមានជំងឺកូវីត-១៩ថ្មី ចំនួន៥៣នាក់ និងជាសះស្បើយចំនួន៣នាក់

153

ដោយៈបាយ័ន/សៀមរាបៈនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១នេះខេត្តសៀមរាប រកឃើញករណីថ្មីវិជ្ជមានជំងឺកូវីត-១៩ថ្មី ចំនួន៥៣នាក់ និងជាសះស្បើយចំនួន៣នាក់។

លោកក្រូស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានបញ្ជាក់ឱ្យដឹងនៅមុននេះបន្តិចថា អ្នកវិជ្ញមានថ្មីឡើងដល់៥៣នាក់ហើយ ខណៈអ្នកជាសះស្បើយតែ៣នាក់ប៉ុណ្ណោះនៅថ្ងៃទី១២ ខែមិថុនានេះ ។
ទោះបីយ៉ាងណាក្តីលោកមិនទាន់បញ្ជាក់ឱ្យលម្អិតនូវឈ្មោះនិងអាស្រ័យដ្ឋានជនរងគ្រោះទាំងនោះឡើយ ។
កាលពីថ្ងៃទី១១ ខែមិថុនាខេត្តសៀមរាប រកឃើញវិជ្ជមានកូវីដ១៩ថ្មី ចំនួន ២៧នាក់ និងជាសះស្បើយតែចំនួន២នាក់ ៕សរន