ក្រុមហ៊ុនទូរស័ព្ទស្មាតចែកស្បៀងជូនពលរដ្ឋក្នុងអំឡុងកូវីដ ១៩ ចំនួន៣០០គ្រួសារនៅបន្ទាយមានជ័យ

123

ដោយ :ប.ជ័យ / បន្ទាយមានជ័យ:មូលនិធីស្បៀងអាហារ Smart Axiata នៃក្រុហ៊ុនទូរស័ព្ទស្មាត(Smart) តាមរយៈលោកឧកញ៉ហង្ស ស៊ីផា ត្រូវបានមន្ត្រីនិងតំណងក្រុមហ៊ុនចុះចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋជួបការលំបាកខ្វះខាតក្នុងអំឡុងនៃការរីករាលនិងរងគ្រោះដោយជម្ងឺកូវីដ ១៩ ចំនួន៣០០គ្រួសារ មកពី២សង្កាត់និង៤ឃុំនៃ២ក្រុងស្រុកនៅខេត្តបន្ទាយមានជ័យ ។

ការចែកធ្វើឡើងនាព្រឹកនិងរសៀល ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១។ពលរដ្ឋពីសង្កាត់ភ្នៀតនិងកោះពងសត្វក្រុងសិរីសោភ័ណ ដែឥកជូនចំនួន១០០គ្រួសារ និង២០០គ្រួសារ មកពីឃុំសំបួរ ស្រះរាំង តាឡំនិងគោកបល្ល័ង្គស្រុកមង្គលបូរី ដែលមានការអញ្ជើញចូលរួមពីលោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងកហឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ លោកលី សារី អភិបាលរងខេត្ត លោករ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី និងមន្ត្រី ៕

អំណោយមានអង្ករ,មី,ទឹកស៊ីអ៊ីវនិងត្រីខ៕