អភិបាលខណ្ឌទួលគោកនាំអំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតចែកជូនជនពលរដ្ឋជួបការខ្វះខាតចំនួន៥០គ្រួសារ រស់នៅក្នុងសង្កាត់ផ្សារដេីមគរ

142

ដោយៈរ៉ាម៉ន/ភ្នំពេញៈក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌទួលគោកកាលពីថ្ងៃទី​ ១២ខែ​ មិថុនាដឹកនាំដោយ​ លោក ឯក ឃុនដឿន អភិបាលខណ្ឌនិងជាប្រធានកិត្តិយសអនុសាខា កាកបាទក្រហមកម្ពុជាខណ្ឌទួលគោកបានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចាស់ជរា​ ស្ត្រីមេម៉ាយ ជនពិការ​ សរុបចំនួន៥០គ្រួសារ រស់នៅក្នុងសង្កាត់ផ្សារដេីមគ ។
មន្ត្រីរដ្ឋបាលខណ្ឌបានឱ្យដឹងថា៖អំណោយមនុស្សធម៌មាន អង្ករ មី ទឹកត្រី ត្រីខនិងថវិកាមួយចំនួន៕