បុរស​ម្នាក់​ស្រវឹង​ជោក ជិះ​ម៉ូតូ​យ៉ាង​លឿន​ទៅបុក​ខឿន​ផ្លូវ​បណ្តាល​ឲ្យ​បែកក្បាល​ហូរឈាម​ស្រោច​ពេញ​ខ្លួន​

151

ដោយ​: អង្គា​រ៍​ហេង / ភ្នំពេញ​: ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​ជោក បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​យ៉ាង​លឿន​ចុះ​ពីលើ​ស្ពាន​អាកាស​ស្ទឹងមានជ័យ ហើយ​ជ្រុល​ចង្កូត​ទៅបុក​ខឿន​ផ្លូវ បណ្ដាលឱ្យ​ដួល​បែកក្បាល​ហូរឈាម​ពេញ​ខ្លួន តែ​គាត់​មិន​ព្រមទៅ​មន្ទីរពេទ្យ​ឡើយ​។

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២ និង​១០​នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២១ ស្ថិតនៅត្រង់​ចំណុច​ក្រោម​ស្ពាន​អាកាស​ស្ទឹងមានជ័យ ក្នុង​សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ​។

​តាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ ដែល​បានឃើញ​ហេតុការណ៍​ខាងលើនេះ បាន​ប្រាប់​ឱ្យដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ស្មាស ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1U-0128 នៅលើ​ស្ពាន​អាកាស​ស្ទឹងមានជ័យ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន និង​សង្ស័យថា​ស្រវឹងស្រា​ផង ខណៈ​មកដល់​ចំណុចកើតហេតុ ក៏បាន​រេ​ចង្កូត​ទៅបុក​ខឿន​ផ្លូវ​បណ្ដាល​ឲ្យ​ដួល​បោក​នឹង​ថ្នល់​រងរបួស​បែកក្បាល​។ ភ្លាមៗ​នោះដែរ ក៏មាន​រថយន្ត​សង្គ្រោះបន្ទាន់​របស់​គ្លីនិក​ឯកជន​ជាច្រើន​គ្រឿង បានមក​ដឹក​ជនរងគ្រោះ​ទៅ​ព្យាបាល​មុខរបួស តែ​ពេលនោះ​ជនរងគ្រោះ​បានប្រកែក​មិន​ព្រមទៅ​ទេ​។

​ឃើញ​សភាព​នេះ ខាង​សម្ថ​កិច្ច​បាន​ទំនាក់ទំនង​ទៅខាង​ក្រុមគ្រួសារ ឲ្យ​មក​ទទួលយក​ជនរងគ្រោះ​ទៅ​ព្យាបាល​ជាបន្ទាន់​៕​