រកឃើញ​វិជ្ជមាន​កូ​វីដ​១៩ លើ​កម្មករ​ជាង​២០​នាក់​នៅ​រោងចក្រ​មួយ ក្នុងស្រុក​កំពង់ត្រាច​

254

ដោយ​: បូកគោ / កំពត​: មន្ត្រី​ជំនាញ​នៃ​ក្រុម​ឆ្លើយតប​បន្ទាន់​របស់​គណ​:​កម្ម​ការប្រយុទ្ធប្រឆាំង​កូ​វីដ​១៩​ខេត្តកំពត កាលពី​ល្ងាច​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២១ បាន​រកឃើញ​កម្មករ​២១​នាក់​វិជ្ជមាន​ក្នុងចំណោម​អ្នកផ្តល់​សំណាក​វិភាគ​ចំនួន​៤៤​នាក់​។ កម្មករ​ទាំងនោះ​បម្រើ​ការងារ​នៅ​រោងចក្រ​កាត់ដេរ​ស្បែកជើង​ពូ​ចិ​មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​កំពង់ទួល ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ខេត្តកំពត​។​

​មន្ត្រី​នៃ​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវ​:​ខេត្តកំពត​បាន​ប្រាប់​ឱ្យដឹងថា​កាលពី​វេលា​ម៉ោង​៣ និង​៤០​នាទី​រសៀល​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២១ មន្ត្រី​នៃ​មន្ទីរ​ការងារ និង​មន្ត្រី​សុខាភិបាល​បាន​ចុះ​ដល់​រោងចក្រ​កាត់ដេរ​ស្បែកជើង​ពូ​ចិន​ដើម្បី​រក​អ្នក​ប៉ះពាល់​ប្រយោល​ជាមួយ​អ្នក​កើត​ជំងឺ​កូ​វីដ​១៩​។ ក្និ​ង​នោះបាន​ពិនិត្យ​លើក​ម្មករ​៤៤​នាក់ រកឃើញ​វិជ្ជមាន​២១​នាក់​។ ចំពោះ​កម្មករ​២៣​នាក់​ដែល​មិនមាន​វិជ្ជមាន ក្រុមគ្រូពេទ្យ​បានឱ្យ​ពួកគាត់​ធ្វើ ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែមិថុនា ក្រុមការងារ​នឹងធ្វើ​កិច្ចការងារ​នេះ​បន្តទៀត​។ កម្មករ​ដែល​បម្រើការ​ងារ​នៅ​រោងចក្រ​ពូ​ចិន​មាន​ចំនួន​៥.២៧៦​នាក់​៕​