ស្រីលង្កា ទាមទារ​សំណង​៤០​លាន​ចំពោះ​ការឆេះ​នាវា​សិង្ហ​បុរី​បំផ្លាញ​បរិស្ថាន​ធ្ងន់ធ្ងរ​(វីដេអូ)

178

​ប្រែ​សម្រួលៈ​វាសនា​/​កូឡុំបូ​៖​ស្រីលង្កា​កំពុង​ទាមទារ​សំណង​ខូចខាត​បរិស្ថាន​ដល់​ទៅ​៤០​លាន​ដុល្លារ​អាម៉េរិក​ពី​ការី​នាវា​មួយ​ដែល​បាន​បង្ក​ការបំពុល​បរិស្ថាន​ធំធេង​បន្ទាប់​ពី​វា​ឆេះ​លិច​នៅ​ឯនាយ​ឆ្នេរ​​ខាងលិច​របស់​ប្រទេស​កាលពី​ដើមខែ​។​

​រដ្ឋ​មន្ត្រី​កំពង់ផែ​និង​ដឹកជញ្ជូន​តាម​សមុទ្រ​ស្រីលង្កា បាន​និយាយថា ការទាមទារ​សំណង​បណ្តោះអាសន្ន​មួយ​ត្រូវបាន​ដាក់​ទៅ​កាន់​ក្រុមហ៊ុន​X-Press Feeders​ដែល​គ្រប់គ្រង​នាវា​MV X-Press Pearl​ចុះបញ្ជី​ន​នៅ​សិង្ហ​បុរី​នេះ​។​

​នាវា​បាន​លិច​ក្នុង​សមុទ្រ​នៅ​ឯនាយ​ក្រុង​កូឡុំបូ​ចាប់ពី​ថ្ងៃ​០២​មិថុនា បន្ទាប់​ពី​ឆេះ​អស់​ពេល​ជិត​២​សប្តាហ៍​ដោយ​បញ្ចេញ​សារធាតុ​ផ្លា​ស្ទិច​ឆៅ​រាប់​តោន​អណ្តែត​មក​ទើលើ​ឆ្នេរ​ស្រីលង្កា​យ៉ាង​រាយប៉ាយ​។​

​ពួក​អ្នក​បរិស្ថាន​ស្រីលង្កា​បាន​ហៅ​វា​ថា​ជា “​គ្រោះមហន្តរាយ​សមុទ្រ​ដ៏​អាក្រក់​បំផុត​”​នៅក្នុង​ប្រវត្តិ​របស់​ប្រទេស​។​

​លោក​រដ្ឋមន្ត្រី​បាន​និយាយថា « ក្រៅពី​បណ្តឹងទាមទារ​សំណង​នេះ​យើង​ក៏​នឹង​ទាមទារ​ថ្លៃ​ពន្លត់​អគ្គិភ័យ​លើ​នាវា​នេះ​ផងដែរ​។​រដ្ឋាភិបាល​ក៏​កំពុង​ស៊ើបអង្កេត​ការ​អណ្តែត​ប្រេង​ថា​តើ​វា​ចេញមក​ពី​នាវា​​ដែល​ឆេះ​លិច​នេះ​ដែរ​ឬ​អត់​»​។​

​ក្នុងពេល​ជាមួយគ្នា ស្រីលង្កា​បាន​ស្វះស្វែង​រក​ជំនួយ​ពី​អូស្ត្រាលី​ដើម្បី​សិក្សា​អំពី​ផលប៉ះពាល់​លើ​សេដ្ឋកិច្ច​សមុទ្រ​របស់​អ្នកស្រុក​ដែល​រងគ្រោះ​ខ្លាំង​ពី​បំរាម​នេសាទ​មួយ​ដែល​ត្រូវបាន​ដាក់​ចាប់តាំងពី​មាន​​គ្រោះមហន្តរាយ​នាវា​នេះ​មក​។​

​រំលឹកថា កាលពី​ថ្ងៃ​២០​ឧសភា នាវា​X-Press Pearl​បាន​រាយការណ៍​អំពី​ការ​លិច​ធ្លាយ​អាស៊ីដ​លើ​នាវា​និង​បាន​ឆេះ​នៅ​មុន​ពេល​វា​ហៀបនឹង​ចូល​កំពង់ផែ​ក្រុង​កូឡុំបូ​បន្តិច​។​អគ្គិភ័យ​ត្រូវ​បាន​ពន្លត់​​នៅ​១៣​ថ្ងៃក្រោយ​តែ​កន្សៃ​នាវា​បាន​លិច​ដល់​ដី​ក្នុង​តំបន់​សមុទ្រ​ទឹក​រា​ក់មួយ នៅពេល​ទូក​អូស​មួយ​ព្យាយាម​ទាញ​វា​ចូល​ទៅ​កាន់​សមុទ្រ​ទឹក​ជ្រៅ​។​

​ការផ្ទុះ​២​លើ​នាវា​នាំ​អោយ​កុងតេ​នឺ​ជាច្រើន​ធ្លាក់​ចូល​ក្នុងស​មហាសមុទ្រ​ឥណ្ឌា​ហើយ​សារធាតុ​ផ្លា​ស្ទិច​ឆៅ​ក្រោយមក​បាន​ធ្លាយ​ចេញពី​កុងតេ​នឺ​អណ្តែត​មកទើ​ពេញ​ឆ្នេរ​ខាងលិច​របស់​កោះនេះ​។​ពួក​មន្ត្រី​បាន​និយាយថា គ្រាប់​ជ័រ​ផ្លា​ស្ទិច​ប្រមាណ​១.២០០​តោន​និង​កំទេចកម្ទី​ដទៃទៀត​ដែល​បាន​អណ្តែត​មក​ទើលើ​ឆ្នេរ​ត្រូវបាន​កើបប្រមូល​ដាក់ក្នុង​៤៥​កុង​តេនឺ​៕

​ពួក​អ្នក​បរិស្ថាន​ស្រីលង្កា​បាន​ហៅ​វា​ថា​ជា “​គ្រោះមហន្តរាយ​សមុទ្រ​ដ៏​អាក្រក់​បំផុត​”​នៅក្នុង​ប្រវត្តិ​របស់​ប្រទេស​។​ពួកគេ​បាន​ប្តឹង​រដ្ឋាភិបាល​និង​ការី​នាវា​ចំពោះ​បរាជ័យ​ក្នុងការ​រា​រាំ​គ្រោះមហន្តរាយ​នេះ​