មន្រ្តីម្នាក់បានបាត់ខ្លួនពេលទៅនេសាទត្រីនៅស្រុកសៀមបូក

159

ដោយ:សុខុម/ស្ទឹងត្រែង:បុរសម្នាក់បានបាត់ខ្លួនដោយមិនដឹងមូលហេតុក្រុមគ្រួសារនិងសមត្ថកិច្ចសង្ស័យថាអាចជួបឧបទ្ទវហេតុលង់ទឹក។

លោក ថោង ស្រាន់ អភិបាលស្រុកសៀមបូកបានប្រាប់អ្នកសារព័ត៌មានថាអ្នកបាត់ខ្លួនឈ្មោះ ចម ពិសាលហៅកុកអាយុ២៩ឆ្នាំមន្ត្រីមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែងរស់នៅភូមិកោះសំពាយឃុំកោះសំពាយស្រុកសៀមបូក។

លោកយ៉ានយុទ្ធីអធិការនគរបាលស្រុកសៀមបូកបានប្រាប់ថាអ្នកភូមិបានបាត់ខ្លួននៅវេលាទៀបភ្លឺថ្ងៃទី១២ ខែមិថុនារហូតដល់ព្រឹកថ្ងៃទី១៣ខែមិថុនា រកមិនទាន់ឃេីញនៅឡេីយ។

លោកអធិការនគរបាលស្រុកបាននិយាយបន្ថែមទៀតថាអ្នកភូមិបានប្រទះឃើញស្បែកជើងនិងទូកអណ្ដែតតាមទឹកទន្លេមេគង្គនៅឃុំកោះសំពាយក្បែរកន្លែងដែលបុរសខាងលើបានបាត់ខ្លួនទើបបង្កឲ្យមានការភ្ញាក់ផ្អើល។នៅព្រឹកថ្ងៃទី១៣ខែមិថុនានេះក្រុមគ្រួសារសាច់ញាតិនិងសមត្ថកិច្ចកំពុងតាមរកមិនទាន់ឃើញនៅឡើយទេ។
ករណីនេះសង្ស័យមកពីជួបឧបទ្ទវហេតុខ្យល់គឬបញ្ហាអ្វីមួយបណ្ដាលឲ្យលង់ទឹកទឹក៕សរន