ឃាត់ខ្លួនចោរឆក់ម្នាក់ក្នុងចំណោមគ្នាពីនាក់ខ:ណៈ​ ជិះម៉ូតូធ្វើ​សកម្មភាព​ឆក់​យកទូរស័ព្ទ​

112

ដោយ:អង្គារ៍ហេង/ភ្នំពេញ​៖ ជនសង្ស័យ​២​នាក់​បានជិះម៉ូតូធ្វើ​សកម្មក​ភាព​ឆក់​យកទូរស័ព្ទ​ពី​បុរស​​អ្នក​ដឹក​អីវ៉ាន់​អន​ឡាញ ​តែមិនបាន​សម្រេចឡើយ ​ហើយត្រូវ​ប្រជាពលរដ្ឋ​ជួយ​ដេញ​ចាប់បាន​ម្នាក់​វាយ​ឡើងទ្រមខ្លួនទើប​ប្រគល់​ឲ្យ​សមត្ថកិច្ច។ ចំណែក​បក្ខពួក​ម្នាក់​ទៀត​បានរត់​គេចខ្លួនបាត់​។

ហេតុការណ៍​នេះបានកើត​ឡើង​កាលពី​​ម៉ោង​៩យប់ ​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២១ នៅតាម​បណ្តោយ​ផ្លូវ​បេតុង ក្នុង​បរិវេណផ្សារ​តូច សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ​ ណាក់ ​អាយុ​២៥ឆ្នាំ មុខរបរ​មិនពិតប្រាកដ មានស្រុកកំណើតនៅខេត្តស្វាយរៀង។

ជនរងគ្រោះ​មោះ​ សុ​ភ័​ក្ក្រ​​ បាន​​ឱ្យដឹងថា​ នៅ​មុនពេល​កើតហេតុ​ ​គាត់បាន​ជិះ​ម៉ូតូចូលទៅ​ទិញ​បាយ​នៅ​​ផ្សារ​តូច ។នៅពេលដែលគាត់ចត​ម៉ូតូ​ចូលទៅ​ទិញបាយ ស្រាប់តែមានសង្ស័យ២នាក់ជិះម៉ូតូ​មួយគ្រឿង ​មិនចាំម៉ាកមកធ្វើជាទិញបាយនិង​ម្ហូប​ម្នាក់ ។ចំណែក​បក្ខពួក​ម្នាក់ទៀត​អង្គុយ​នៅលើ​ម៉ូតូ។ លុះពេលគាត់ទិញបាយរួចហើយក៏ហុចលុយ​ទៅឲ្យ​អ្នកលក់ ហើយភ្លាមៗនោះជនសង្ស័យ​ក៏​ឆ្លៀតឱកាស​ឆក់យក​ទូរស័ព្ទ​ពី​គាត់បានសម្រេច រួចរ​ត់ទៅ​ឡើង​ជិះម៉ូតូ​ ប៉ុន្តែគាត់បាន​ស្រែក​ឲ្យ​អ្នកជិតខាង​ជួយ​ដេញ​ទាញ​កអាវ​ទម្លាក់​ពីលើម៉ូតូមក​បាន​ម្នាក់​ហើយនាំគ្នាវាយ​ជនសង្ស័យនេះឡើងទ្រមខ្លួន​ ។ចំណែក​បក្ខ​ពួកម្នាក់ទៀត​បានរត់គេចខ្លួន​បាត់។

សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​មកដល់​កន្លែងកើតហេតុ​ នាំ​ជនសង្ស័យ​ និង​ឲ្យ​ជនរងគ្រោះ​ទៅ​ដាក់ពាក្យ​បណ្តឹង​ទៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​ស្រះចក។សមត្ថកិច្ចស្វែងរកចាប់ខ្លួន​បក្ខពួក​ម្នាក់ទៀត​យកមក​ចាត់ការ​តាម​ច្បាប់៕