ទីភ្នាក់ងារ​ឱសថ​អឺរ៉ុប​ថា វ៉ាក់សាំង AstraZeneca មាន​អត្ថប្រយោជន៍​ខ្ពស់​ជាង​ហានិភ័យ​សម្រាប់​មនុស្ស​អា​យុ ៦០ ឆ្នាំ​ឡើង​ទៅ​

404

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ប្រធាន​ក្រុម​ការងារ​ទប់ស្កាត់​កូវី​ដ​១៩ នៃ​និយតករ​ឱសថ​របស់​សហភាព​អឺរ៉ុប បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​១៣​មិថុនា​ថា វ៉ាក់សាំង​ការពារ​វីរុស​កូរ៉ូណា​របស់​ក្រុមហ៊ុន AstraZeneca មាន​អត្ថប្រយោជន៍​ខ្ពស់​ជាង​ហានិភ័យ​សម្រាប់​ក្រុម​អាយុ​ទាំងអស់ និង ជាពិសេស​សម្រាប់​មនុស្ស​ដែល​មាន​អាយុ​លើសពី ៦០ ឆ្នាំ​។​

​កាសែត​អ៊ីតាលី La Stampa មុននេះ​បាន​ដកស្រង់​សម្តី​ប្រធាន​ក្រុមការងារ​របស់​ទីភ្នាក់ងារ​ឱសថ​អឺរ៉ុប (EMA) លោក ម៉ាកូ ខា​វ៉ា​ឡេរី ដោយ​និយាយថា​ប្រទេស​នានា​គួរតែ​ចៀសវាង​ផ្តល់​វ៉ាក់សាំង​​ដល់​មនុស្ស​ដែល​មាន​អាយុ​លើសពី ៦០ ឆ្នាំ​បន្ថែម​លើ​ក្រុម​មនុស្ស​វ័យក្មេង ចំ​ពេល​មាន​ការបារម្ភ​អំពី​ការ​កកឈាម​ដ៏​កម្រ​។​

​លោក​ខា​វ៉ាឡេ​រី​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ទៅកាន់​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រថា “​គួរ​ឱ្យ​ស្តាយ ពាក្យ​សម្តី​របស់​ខ្ញុំ​មិន​ត្រូវ​បាន​បកស្រាយ​ត្រឹមត្រូវ​ទេ​នៅ​ក្នុង​បទសម្ភាសន៍​ថ្មីៗ​នេះ​ជាមួយ​កាសែត La Stampa” ។ លោក​និយាយថា វ៉ាក់សាំង AstraZeneca នៅតែ​មាន​អត្ថប្រយោជន៍​ខ្ពស់​ជាង​ហានិភ័យ​សម្រាប់​មនុស្ស​គ្រប់​វ័យ ប៉ុន្តែ​ល្អ​ជាពិសេស​ចំពោះ​មនុស្ស​វ័យ​ជាង ៦០ ឆ្នាំ​ឡើង​ទៅ​។​

​កាលពី​ល្ងាច​ថ្ងៃអាទិត្យ​ទី​១៣​មិថុនា កាសែត La Stampa បាន​កែប្រែ​ចំណងជើង​របស់ខ្លួន ហើយ​បាន​សរសេរ​បញ្ចូល​នូវ​ការបញ្ជាក់​ពី​សុវត្ថិភាព​និង​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង AstraZeneca ចំពោះ​មនុស្ស​គ្រប់​វ័យ ជាពិសេស​អាយុ​៦០​ឡើងទៅ​៕

បុគ្គលិក​ពេទ្យ​កំពុង​ត្រៀម​ចាក់​វ៉ាក់សាំង AstraZeneca