សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ចូលរួម​បូកសរុប​លទ្ធផល​យុទ្ធនា​ការងារ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ជូន​ប្រជាពលរដ្ឋ​

154

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ​៖ នៅ​ថ្ងៃទី​១៤​ខែមិថុនា​នេះ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​យុទ្ធនា​ការងារ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ជូន​ប្រជាពលរដ្ឋ កម្មករ កម្មការិនី និង​ជនបរទេស ដែលមាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើង នៅក្នុង​ខណ្ឌ​ចំនួន​៦ នៅ​រាជធានី​ភ្នំពេញ និង​ទីក្រុង​តាខ្មៅ នៃ​ខេត្តកណ្ដាល​។​

​ក្នុង​កិច្ចប្រជុំ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​មានប្រសាសន៍ថា យុទ្ធនា​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ជូន​ប្រជាពលរដ្ឋនៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ចាប់ពី​ថ្ងៃទី​១ ឧសភា ដល់​ថ្ងៃទី​១៤ ខែមិថុនា បាន​ប្រព្រឹត្ត​ទៅដោយ​រលូន​មិនមាន​បញ្ហា​អ្វី​កើតឡើង​ឡើយនិង​មាន​សណ្តាប់ធ្នាប់​ល្អ​។​

​សម្តេច​ពិជ័យ​សេនា​បាន​បន្តថា​ដោយឡែក​ដំណើរ​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​ក្រហម​ក្នុងភូមិ​សាស្ត្រ រាជធានី​ភ្នំពេញ វិញ គឺ​អនុវត្ត​ទៅតាម​ការចាត់ចែង​។ ចាក់​វ៉ា​ក់នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​ដោយ​ក្រសួង​ការពារ ជាតិ​បានទទួល​ការបែងចែក​ដំបូង គឺ​ឲ្យ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​ក្រហម​ចំនួន ៤​ខណ្ឌ​ដែលមាន​ហានិភ័យ ខ្ពស់ ហើយ​បន្ត​មកទៀត​បាន​សហកា​រ​ជាមួយ​ខាង​រាជធានី​ភ្នំពេញ ក៏​បង្កើត​តំបន់​ក្រហម​មួយចំនួនទៀត​នៅ​ខណ្ឌទួលគោក និង​ខណ្ឌឫស្សីកែវ និង​បាន​បន្ត​ចាក់​វ៉ាក់សាំង​នៅ​ខណ្ឌ​ទាំងពីរ​នេះ រហូត​ឡើងដល់ ៦​ខណ្ឌ​។ ចំពោះមុខ​សញ្ញា​ដែល​ត្រូវ​ចាក់​វ៉ាក់សាំង គឺ​ត្រូវ​ចាក់​ជូន​ទាំងអស់ រួមទាំង​កម្មករ កម្មការិនី រួមទាំង​ជនបរទេស​។​

​គួររំលឹកថា​ក្រសួងការពារជាតិ​បាន​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​រស់នៅក្នុង​តំបន់​ក្រហម​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​១​ខែឧសភា ។​
​ស​
​យោងតាម​របាយការណ៍​ក្រសួងការពារជាតិ​កម្ពុ​ជា ចេញផ្សាយ​កាលពី​ថ្ងៃទី​១៣ ខែមិថុនា បាន​ឲ្យ​ដឹងថា ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ លើក​ទី​១ ជូន​កងទ័ព​, គ្រួសារ​កងទ័ព និង​ប្រជាពលរដ្ឋ បាន​ចំនួន​សរុប ១. ៣០៤.២៦១​នាក់ ក្នុងនោះ​ចាក់​នៅ​តំបន់​ក្រហម​បាន​ចំនួន ៩៩៣. ៩០២ នាក់ ខណៈ​ចាក់​លើក​ទី​២​មាន​ចំនួន ១.១៤១.៥៥០​នាក់​៕srn