ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ដឹកនាំ​បញ្ជា​ផ្ទាល់​ដល់​កម្លាំង​ប្រមាណ​២០០​នាក់​ចេញ​ល្បាត ជា​រៀងរាល់​យប់​នៅក្នុង​ភូមិសាស្ត្រ​ទាំង ១៤​ខណ្ឌ​

197

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញ​: លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​បញ្ជា​ផ្ទាល់​ដល់​កម្លាំង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ប្រមាណ​២០០​នាក់ ចេញ​ល្បាត​ត្រួតពិនិត្យ​ជា​រៀងរាល់​យប់​នៅក្នុង​ភូមិសាស្ត្រ​ទាំង ១៤​ខណ្ឌ ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​អនុវត្ត​ចាត់វិធានការ​ចំពោះ​ទីតាំង​ប្រកបមុខរបរ អាជីវកម្ម និង​ធ្វើ​ការងារ​ទាំងឡាយណា ល្មើ​សនឹង​វិធានកា​រដ្ឋបាល​របស់​រា​ជ​ធានី​ភ្នំពេញ និង​វិធាន​ក្រសួងសុខាភិបាល ដែលមាន​ហានិភ័យ​ខ្ពស់​បង្ក​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩​។

​ការចេញ​ល្បាត​នេះ ខណៈដែល​ស្ថានភាព​ជំងឺឆ្លង​កូ​វីដ​១៩ នៅក្នុង​សហគមន៍​រាជធានី​ភ្នំពេញ នៅតែ​បន្ត​ឆ្ល​រាលដាល​ជា​បន្តបន្ទាប់​មិនទាន់មាន​សភាព​ធូរស្បើយ​នៅឡើយ​។​
​វិធាន​ការចុះ​ល្បាត​ត្រួតពិនិត្យ​ពី​សំណាក់​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ​បាន​ធ្វើឡើង​ចាប់ពី​យប់​ថ្ងៃទី​១១ រហូតដល់​យប់​ថ្ងៃទី​១៤ ខែមិថុនា​ឆ្នាំ​២០២១ មាន​រយៈពេល​បួន​ថ្ងៃ ហើយ​ដឹក​កម្លាំង​បញ្ជា​ផ្ទាល់​ដោយ​លោក លោកស្រី​ស្នងការរង ដោយ​ការអនុវត្ត​នោះ​ធ្វើជា​ប្រចាំ​ដើម្បី​ពង្រឹង​ការអនុវត្ត​វិធានការ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​វិធាន​ក្រសួងសុខាភិបាល​ឱ្យបាន​ម៉ឺងម៉ាត់ និង​មាន​ប្រសិទ្ធភាព​ដើម្បី​ឆ្លើយតប​លើ​ការងារ​បង្ការ​ទប់ស្កាត់​ជំងឺឆ្លង​កូ​វីដ​១៩​។​

​សូមជម្រាបថា ក្នុងអំឡុង​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ បានដាក់​ចេញ​វិធានការ​រដ្ឋបាល​ដើម្បី​ប្រយុទ្ធប្រឆាំង​ជំងឺឆ្លង​កូ​វីដ​១៩ គេ​ឃើញ​មាន​ករណី​ការបើក​ក្លឹប​កម្សាន្ត ជួបជុំ​ផឹកស៊ី ខ្លះ​នៅតែ​កើតមាន ដោយ​លួចលាក់ តាម​បណ្តា​ខណ្ឌ​មួយចំនួន​មិន​គោរព​វិធាន​ក្រសួងសុខាភិបាល​ហើយ​ត្រូវបាន​រង​ការបង្ក្រាប​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ជា​បន្តបន្ទាប់​រួចហើយ​ផងដែរ​។ ប៉ុន្តែ​ក្នុង​រយៈ​ពេលដែល​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ​បាន​ចុះ​ល្បាត​ត្រួតពិនិត្យ​ប៉ុន្មាន​ថ្ងៃ​មកនេះ គេ​មិនទាន់​ឃើញ​មាន​ទីតាំង​ប្រកបមុខរបរ ធ្វើ​អាជីវកម្ម រឺ​កន្លែង​ការងារ ដែល​ហាមឃាត់ ធ្វើ​សកម្មភាព​ណាមួយ​ដែល​ល្មើស​និង​វិធាន​ក្រសួងសុខាភិបាល រឺ​វិធានការ​រដ្ឋបាល​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​នោះទេ​។​កម្លាំង​សម​ត្ថិ​ច្ចប​ន្ត​តាមដាន​ត្រួតពិនិត្យ​លើ​កិច្ចការងារ​នេះ​បន្ថែមទៀត​៕​