ដាក់​ផែនការ​បង្កើន​ការការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ​,​ទប់ស្កាត់​បង្ក្រាប​បទល្មើស​ផ្សេងៗ​ក្នុង​មូលដ្ឋាន​

1341
ចែករម្លែក

(​ភ្នំពេញ​)៖​នៅក្នុង​កិច្ចប្រជុំ​ប្រចាំខែ​របស់​គណៈបញ្ជាការ​ឯកភាព​ខណ្ឌដង្កោ​ ​លោក​ប្រធាន​គណៈបញ្ជាការ​បាន​លើក​ផែនការ​ថ្មី​ក្នុង​កិច្ចប្រជុំ​ដោយបាន​ផ្តោត​ការយកចិត្តទុកដាក់​ឱ្យ​គណៈបញ្ជាការ​ឯកភាព​ស​ង្កា​ត់​ទាំង​១៣​ចាត់វិធានការ​ការពា​រ​សន្តិសុខ សណ្ដាប់​សាធារណៈ​ ​បញ្ហា​​ដោះស្រាយ​ចរាចរណ៍​ក្នុង​មូលដ្ឋាន បង្កើន​ការទប់ស្កាត់​និង​បង្ក្រាប​បទល្មើស ចោរលួច ចោរឆក់ និង​ប្លន់ បង្ក្រាប​គ្រឿងញៀន​ល្បែង​​ស៊ីសង​។​ល​។​
​ ​
​កាលពី​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៧ លោក នុត ពុធ​ដា​រ៉ា អភិបាលខណ្ឌ​និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌដង្កោ​បាន​ដឹក​​នាំ​កិច្ចប្រជុំ​ប្រចាំខែ​របស់​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ ដោយមាន​ការចូលរួម​ពី​សំណាក់ លោក​លោកស្រី​អភិបាលរងខណ្ឌ លោក​អ​ធិ​​ការ​នគរបាល​ខណ្ឌ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខណ្ឌ តំណាង​ភូមិភាគ​ពិសេស​ប្រចាំ​ខណ្ឌ​ប្រធានការិយាល័យ​ចំណុះ​ជំនាញ​នានា​
​ជុំវិញ​ខណ្ឌ ចៅសង្កាត់ នាយប៉ុស្តិ៍ និង​ស្មៀន​សង្កាត់​ទាំង​១៣​។​
​ ​
​ក្នុងឱកាស​នោះ​ក៏បាន​ធ្វើ​ពិធី​ប្រកាស លោក ស្រេង ផា​និ​ន ជា​ស្មៀន​សង្កាត់​ប្រទះ​ឡាង ផងដែរ​៕​ដោយ​៖​រ៉ា​ម៉ន​

លោក នុត ពុធ​ដា​រ៉ា អភិបាលខណ្ឌ​និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌដង្កោ​បាន​ដឹក​
​នាំ​កិច្ចប្រជុំ​ប្រចាំខែ​របស់​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ

ទីតាំងផ្សាយពាណិជ្ជកម្ម