+គ្រឿងផ្សំ៖
– ត្រចៀកជ្រូក 1ធំល្មម(ធ្វើឲ្យស្អាត)
– គល់ស្លឹកគ្រៃ 2គល់ កាត់ខ្លីៗដំឲ្យទន់
- ផ្កាចាន់ 4ផ្កា
- ខ្ញី ហាន់ស្តើងៗ 6-7ចំណិត
- អំបិល 1ស្លាបព្រាបាយ
- ទឹកក្រូចឆ្មារ 2ស្លាបព្រាបាយ
– ទឹក 350មីលីលីត្រ
- ទឹកខ្មេះ 200មីលីលីត្រ
- ស្ករស 200ក្រាម
- អំបិល 1ស្លាបព្រាបាយ
- ទឹកត្រី 1ស្លាបព្រាកាហ្វេ
– ស្ករក្រាម 30ក្រាម
– គល់ស្លឹកគ្រៃ 4គល់
-ឆៃថាវ 1មើម
– ការ៉ុត 1មើម
– ម្ទេសដៃនាង 1ផ្លែ
– ខ្ទឹមស 5-10កំពឹស
– ម្ទេសហាន់ (ដាក់តាមចំណូលចិត្ត)
- ផ្កាចាន់ 4ផ្កា
- ខ្ញី ហាន់ស្តើងៗ 5-6ចំណិត
+វិធីធ្វើ៖
– យកត្រចៀកជ្រូកដាក់ស្ងោរជាមួយគ្រឿងផ្សំដូចជា គល់ស្លឹកគ្រៃ ផ្កាចាន់ ខ្ញី អំបិល ទឹកក្រូចឆ្មារ ឲ្យឆ្អិន(កុំឲ្យផុយពេក) រួចស្រង់យកដាក់ត្រាំ ទឹកត្រជាក់ប្រហែល 10-20 នាទី
– បន្ទាប់មកយកត្រចៀកជ្រូកមកហាន់ជាចំណិតតូចៗល្មម រួចទុកមួយអន្លើ។
– យកឆ្នាំងដាក់ដាំទឹក350មីលីលីត្រជាមួយគ្រឿងផ្សំដូចជា ទឹកខ្មេះ, ស្ករស200ក្រាម, អំបិល 1ស្លាបព្រាបាយ, ទឹកត្រី 1ស្លាបព្រាកាហ្វេ, ស្ករក្រាម 30ក្រាម រួចកូរចូលគ្នាដាក់រម្ងាស់ឲ្យពុះ រួចទុកឲ្យត្រជាក់បន្តិច ។
– បន្ទាប់មកទៀតយកត្រចៀកជ្រូកដែលហាន់រួចដាក់ចូលក្នុងកែវ ឬក្រឡដែល មានគំរប រួចដាក់គល់ស្លឹកគ្រៃ 4គល់ដំឲ្យបែកកាត់ខ្លីៗ, ឆៃថាវ 1មើម ហាន់ជាចង្វាមូល, ការ៉ុត 1មើម ហាន់ជាចង្វាមូល, ម្ទេសដៃនាង 1ផ្លែ ហាន់តូចៗល្មម, ខ្ទឹមស 5-10កំពឹស ហាន់ស្តើងៗ, ម្ទេសហាន់, ផ្កាចាន់, ខ្ញី ហាន់ស្តើងៗ 5-6ចំណិត រួចចាក់ទឹកគ្រឿងផ្សំដែលរម្ងាស់រួចចូលឲ្យលិច រួចយកចង្កឹះមកកូរឲ្យសព្វ បិទគំរបកែវឲ្យជិតទុកចោល 1-2ថ្ងៃ អាចទទួលទាន បានហើយ។ អាចយកដាក់ ទុកក្នុងទូរទឹកកក (កន្លែងអត់កក) ចំណែកបន្លែមិនដាក់ ក៏បានតាមចំណូលចិត្ត៕/PC ប្រភព: អ៊ាង សុផល្លែត