​សមត្ថកិច្ច​ចុះបង្ក្រាប​ក្រុម​ពាក់ព័ន្ធ​គ្រឿងញៀន​៣​នាក់​និង​វត្ថុតាង​

1076
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំ​ពេញៈកម្លាំង​នគរបាល​ខណ្ឌ​សែន​បាន​ចុះបង្ក្រាប​ក្រុម​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​ដោយ​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ចំនួន​៣​នាក់​រួម​និង​ថ្នាំញៀន​ចំនួន​៦​កញ្ចប់​។​ការឃាត់ខ្លួន​ក្រុម​ពាក់ព័ន្ធ​គ្រឿងញៀន​បានធ្វើ​ឡើង​នៅ​ចំណុច​បន្ទប់​ជួល​ភូមិ​ដំណាក់​សង្កាត់​គោក​ឃ្លាង​ខណ្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៨​។​

​មន្ត្រី​សមត្ថកិច្ច​បានឱ្យដឹងថា​ប្រតិបត្តិការ​នេះ​ដឹកនាំ​ផ្ទាល់​ដោយ​លោក​វរសេនីយ៍ឯក​ហ៊ួ​រ​ម៉េង​វ៉ាង​អធិការនគរបាល​ខណ្ឌ​សែន​សុខ​។​ក្នុងនោះ​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ទី​១/​ឈ្មោះ​មី​ប្រណិត​ភេទ​ប្រុស​អាយុ​៤៤​ឆ្នាំ​។​ទី​២/​ឈ្មោះ ឈិន រតនា ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​ទី​៣/​ឈ្មោះ ស្រី​ល័​ក្ខ ភេទ​ស្រី​អាយុ​២០​ឆ្នាំ​។​

​លោក​វរសេនីយ៍ឯក​ហួរ​ម៉េង​វ៉ាង​បានឱ្យដឹងថា​មុន​និង​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង​នាក់​ខាងលើ​គឺ​កម្លាំង​ជំនាញ​បានធ្វើការ​ស្រាវជ្រាវ​ហើយ​លោក​បាន​ដឹកនាំ​កម្លាំង​ផ្ទាល់​និង​ដោយ​មានការ​សម្រប​ស​ម្រួ​ស​ពី​លោក​ព្រះរាជ​អ​ជ្ញា​តុ​ប​ឈិន​ឡុង​ចុះ​ឆែកឆេ​បន្ទប់​ជួល​ពី​ទីតាំង​ទើប​ឈានដល​ការឃាត់ខ្លួន​បានជា​បន្តបន្ទាប់​។​
​ដោយ​គោលដៅ​ទី​១​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​មី​ប្រណិត​ភេទ​ប្រុស​អាយុ​៤៤​ឆ្នាំ​នៅ​ចំណុច​បន្ទប់​ជួល​លេខ​១១​ភូមិ​គោក​ឃ្លាង​។​ដោយមាន​ចម្លើយសារភាព​ពី​ជនសង្ស័យ​សមត្ថកិច្ច​បា​ន​បន្តទៅ​ឆែកឆេ​ទីតាំង​ទី​២​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ប្រុស​ស្រី​ពី​នាក់​បន្ថែមទៀត​នៅ​ចំណុច​បន្ទប់​ជួល​លេខ​៣៣​ភូមិ​តា​ងួន​សង្កាត់​កា​កាប​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​ក្នុងនោះ​សមត្ថកិច្ច​បានធ្វើ​ការដក​ហូត​វត្ថុតាង​មាន​ថ្នាំញៀន​ចំនួន​៦​កញ្ចប់​(​ពី​ធំ​៤​តូច​)​ជញ្ជីង​ថ្លឹង​ថ្នាំញៀន​ចំនួន​១​សម្ភារៈ​សម្រាប់​ប្រើប្រាស់​មួយចំនួន​និង​ម៉ូតូ​ស៊ុយ​ស៊ី​គី​និ​ច​១​គ្រឿង​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​1GN3385​ផងដែ​។​បច្ចុប្បន្ន​ជនសង្ស័យ​ប្រុស​ស្រី​ទាំង​៣​នាក់​កំពង់​ឃាត់ខ្លួន​ធ្វើការ​សាកសួ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕S/

​សមត្ថកិច្ច​ចុះបង្ក្រាប​ក្រុម​ពាក់ព័ន្ធ​គ្រឿងញៀន​៣​នាក់​និង​វត្ថុតាង​

ទីតាំងផ្សាយពាណិជ្ជកម្ម