ដោយ:សុខុម/ស្ទឹងត្រែង:អាជ្ញាធរនិងមន្ត្រីជំនាញបានបង្ហាញនូវការព្រួយបារម្ភយ៉ាងខ្លាំងបន្ទាប់ពីសត្វផ្សោតទឹកសាបនៅតំបន់អេកូទេសចរណ៍អន្លង់ឈើទាល ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង បានងាប់ជាបន្តបន្ទាប់។
សត្វផ្សោតដែលបានស្លាប់កន្លងទៅនេះមានទម្ងន់សរុប១៨០គីឡូក្រាម ប្រវែង២,៣ម៉ែត្រ, ភេទញី និងពុំមានធ្មេញឡើយ (ធ្មេញសឹកនិងបាក់អស់ហើយ)។ ការស្លាប់របស់សត្វផ្សោតនេះ អាចបណ្តាលមកពីវ័យចាស់ជរា(រូបថតសុខុម)
លោក ទុំ នីរ៉ូ អតីតនាយខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែងបច្ចុប្បន្នជាប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តនិយាយថាសត្វផ្សោត Irrawaddy នៃទន្លេមេគង្គ ដែលប្រជាជនមូលដ្ឋានហៅថា សត្វផ្សោតទន្លេមេគង្គ ត្រូវបានបែងចែកជាពីរក្រុមដាច់ដោយឡែកពីគ្នា។ មួយក្រុមរស់នៅតាមដងទន្លេក្នុងប្រទេសកម្ពុជានិងក្រុម រស់នៅអន្លង់ឈើទាលនៃទន្លេដែលជាព្រំប្រទល់រវាងខេត្តស្ទឹងត្រែងនិងខេត្តចំប៉ាសាក់ប្រទេសឡាវ។
ផ្អែកតាមលទ្ធផលនៃការសិក្សាស្រាវជ្រាវតាំងពីឆ្នាំ២០០៧ដោយប្រើវិធីសាស្ត្រថតរូបក្រុមស្រាវជ្រាវមិនបានឃើញសត្វផ្សោតមួយក្បាលណានៃក្រុមផ្សោតនៅអន្លង់ឈើទាលមករួមរស់ជាមួយក្រុមផ្សោតនៅប្រទេសកម្ពុជាយើងឡើយ។
កាលពីទសវត្សរ៍ឆ្នាំ១៩៩០ សត្វផ្សោតនៅអន្លង់ឈើទាលមានចំនួនសរុបរហូតដល់ ២៥ ក្បាលឯណោះ។ចំនួន នេះបានធ្លាក់ចុះមកត្រឹមប្រាំបីក្បាលក្នុងឆ្នាំ២០០៨, ប្រាំមួយក្បាលក្នុងឆ្នាំ២០១២, បីក្បាលក្នុងឆ្នាំ២០១៩ និងពីរក្បាលក្នុងឆ្នាំ២០២១។
សត្វផ្សោតដែលបានស្លាប់កន្លងទៅនេះមានទម្ងន់សរុប១៨០គីឡូក្រាម ប្រវែង២,៣ម៉ែត្រ, ភេទញី និងពុំមានធ្មេញឡើយ (ធ្មេញសឹកនិងបាក់អស់ហើយ)។ ការស្លាប់របស់សត្វផ្សោតនេះ អាចបណ្តាលមកពីវ័យចាស់ជរា(រូបថតសុខុម)
សត្វផ្សោតមួយក្បាលក្នុងចំណោមសត្វផ្សោតសរុបពីរក្បាលដែលនៅសល់នោះ បានស្លាប់កាលពីថ្ងៃទី១៤ ខែមិថុនា ២០២១ កន្លងមកនេះ ចំនួនសរុបនៃសត្វផ្សោតនៅអន្លង់ឈើទាល នាពេលបច្ចុប្បន្នមានតែមួយក្បាលប៉ុណ្ណោះ។ អន្លង់ឈើទាលស្ថិតក្នុងភូមិអន្លង់ស្វាយ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
ប្រភពបានឱ្យដឹងទៀតថា ភាគច្រើននៃការស្លាប់របស់សត្វផ្សោតនៅអន្លង់ឈើទាលបង្កឡើងដោយការនេសាទដោយ ប្រើឧបករណ៍មងនិងការនេសាទខុសច្បាប់ (គ្រឿងឆក់ គ្រាប់បែកសប្បនិមិត្ត និងនុយដែលមានសារថាតុគីមីពុល) ដែលបង្កឡើងដោយអ្នកនេសាទជនជាតិឡាវ។ក្រៅពីនេះ ការសាងសង់ទំនប់វារីអគ្គីសនី ដន សាហុងដែលមានទី
តាំងចម្ងាយ១,៥គមពីព្រំប្រទល់នៃខេត្តស្ទឹងត្រែងបាននិងកំពុងបង្កផលប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីទីជម្រកដែលជា អន្លង់ទឹកជ្រៅ និងជីវចម្រុះជលផល ពិសេសសត្វផ្សោត។
អ្នកនេសាទជនជាតិឡាវបាននិងកំពុងប្រើប្រាស់ឧបករណ៍មងចាប់ត្រីនៅតាមដងទន្លេដែលជាព្រំប្រទល់នៃប្រទេសទាំងពីរដែលឧបករណ៍នេះត្រូវបានហាមដោយអនុក្រឹត្យលេខ១៥៥អនក្រ.បក ចុះថ្ងៃទី២៥ កញ្ញា ឆ្នាំ២០១២ របស់រាជរដ្ឋាភិបាលកម្ពុជា។
សត្វផ្សោតដែលបានស្លាប់កន្លងទៅនេះមានទម្ងន់សរុប១៨០គីឡូក្រាម ប្រវែង២,៣ម៉ែត្រ, ភេទញី និងពុំមានធ្មេញឡើយ (ធ្មេញសឹកនិងបាក់អស់ហើយ)។ ការស្លាប់របស់សត្វផ្សោតនេះ អាចបណ្តាលមកពីវ័យចាស់ជរា(រូបថតសុខុម)
បច្ចុប្បន្នឆ្មាំទន្លេចំនួនប្រាំពីររូបនៃឆ្មាំទន្លេសរុបចំនួន៧២រូបបាននិងកំពុងប្រចាំការនៅប៉ុស្តិ៍ឆ្មាំទន្លេនៃអន្លង់ឈើទាល។ ឆ្មាំទាំងប្រាំពីររូបនេះចេញល្បាតជារៀងរាល់រាល់ថ្ងៃតាមផ្នែកនៃដងទន្លេនៅក្នុងប្រទេសកម្ពុជា។
គួររំលឹកថា សត្វផ្សោតដែលបានស្លាប់កន្លងទៅនេះមានទម្ងន់សរុប១៨០គីឡូក្រាម ប្រវែង២,៣ម៉ែត្រ, ភេទញី និងពុំមានធ្មេញឡើយ (ធ្មេញសឹកនិងបាក់អស់ហើយ)។ ការស្លាប់របស់សត្វផ្សោតនេះ អាចបណ្តាលមកពីវ័យចាស់ជរា៕សរន