បើក​ដំណើរការ​ឡើងវិញ វត្ត​សា​រ៉ា​វ័​ន្ត​តេ​ជោ​, បន្ត​បិទ​កុដិ​ចំនួន​៥

157

ដោយ​:​អង្គា​រ៍​ហេង​/​ភ្នំពេញ​: នៅ​រសៀល​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២១ លោក សុខ ពេញ​វុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ និង បើក​ទីតាំង​ទីវ​ត្ត​សា​រ៉ា​វ័​ន្ត​តេ​ជោ​ឱ្យ​ដំណើរ ការ​ជា​ប្រក្រតី​ឡើងវិញ បន្ទាប់ពី​បាន​បិទ​ខ្ទប់ (Lockdown) កន្លងមក​តាម​វិធានការ​សុខាភិបាល ដោយ​ទទួល​បានការ​អនុ​ញ្ញា​ពី​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​។

​សូមបញ្ជាក់ថា ទោះបី​ទីតាំង​វត្ត​សារាវ័ន្ត​តេ​ជោ បាន​បើក​ដំណើរការ​ឡើងវិញ​ក្តី ប៉ុន្តែ​កុដិ​របស់​ព្រះសង្ឃ​ចំនួន​០៥ ត្រូវ​បន្ត​បិទ​ជា​បណ្តោះអាសន្ន រួមមាន​៖ កុដិ​លេខ​១០-២៦-១៧-០១ និង​កុដិ​លេខ​០៩ ដោយ​តម្រូវអោយ​ព្រះសង្ឃ និង​អ្នកស្នាក់នៅ​ជាមួយ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ បន្តទៀត ។​

​ដោយឡែក ចំពោះ​កុដិ​ដែល​បើក​ដំណើរការ​ឡើងវិញ គឺ​មិន​អនុ​ញ្ញា​ឱ្យធ្វើ​ពិធី​ផ្សេងៗ ដែលមាន​ការជួបជុំ​ព្រះ សង្ឃ ឬ​ពុទ្ធបរិស័ទ​នោះទេ និង ត្រូវ​អនុវត្តតាម​វិធានការ​របស់​ក្រសួងសុខាភិបាល​ឱ្យបាន​ខ្ជាប់ខ្ជួន​ផងដែរ​៕​