ភ្នំ​ជម្រក​សត្វ​នៃ​ខេត្តស្ទឹងត្រែង ទាក់ទាញ​ការចាប់អារម្មណ៍​ពី​យុវវ័យ ក្នុង​ដំណើរ​កម្សាន្ត​

144

​ដោយ​:​សុខុម​/​ស្ទឹងត្រែង​:ភ្នំ​ជម្រក​សត្វ​គឺជា​ភ្នំ​មួយ​ដែល​រៀបចំ​ដោយ​សហគមន៍​អេកូ​ទេសចរណ៍​និង​មានការ​គាំទ្រ​ជំរុញ​ពី​មន្ទីរ​ទេសចរណ៍​ខេត្តស្ទឹងត្រែង​។​ភ្នំ​ជម្រក​សត្វ ស្ថិតនៅ​ក្នុងភូមិ​ឆ្វាំង ឃុំ​សំអាង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​។​

​លោក គាំ សា​រ៉ាំ មេឃុំ​សំអាង​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១៧ ខែមិថុនា​ថា អ្នកស្រុក បាន​ហៅ​ទីនោះ ថា ភ្នំ​ឈ្ងោក​។ រីឯ​សហគមន៍ ប្រសិទ្ធ​នាម​ថា​ភ្នំ​ជម្រក​សត្វ​។​

លោក​មេឃុំ​សំអាង​បាន​ឲ្យ​ដឹង​ទៀតថា​កាលពីដើម​ភ្នំ​ឈ្ងោក​ឬ​ភ្នំ​ជម្រក​សត្វ​មួយ​នេះ​មាន​រូង​ចូល​តាម​ចង្កេះភ្នំ​និង​មានព្រៃ​ព្រឹក្សា​ក្នុង​សភាព​ស្ងាត់ជ្រងំ​ឮសូរ​តែ​សំឡេង​សត្វ​យំ​។​ប៉ុន្តែ​ក្រោយពី​មាន​ផ្លូវជាតិ​លេខ​៩​ត​ភ្ជាប់​ពី​ខេត្តស្ទឹងត្រែង​ទៅកាន់​ស្រុក​ឆែប​ខេត្តព្រះវិហារ​មក​។​សកម្មភាព​កាប់​រាន​ធ្វើ​ចម្ការ​បង្កបង្កើនផល​ព័ទ្ធជុំវិញ​ភ្នំ​ខាងលើនេះ​។​មាន​ផ្លូវ​អាច​ឲ្យ​រថយន្ត បើក​ទៅដល់​ភ្នំ​នោះ​ធ្វើឱ្យ​ភ្ញៀវទេសចរ​ទៅ​កម្សាន្ត​ផ្ដិត រូបភាព​កាន់តែ​ច្រើនឡើង​។​

​មុននឹង​ទៅដល់​ទីនោះ​យើង​ត្រូវ​ធ្វើដំណើរ​ចេញពី​ក្រុង​ស្ទឹងត្រែង​តាមផ្លូវ​ជាតិ​លេខ​៩​ឆ្លងកាត់​ស្ពាន​មេគង្គ​ឆ្ពោះទៅកាន់ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ក្នុង​រយៈពេល​មួយ​ម៉ោង​តាម រថយន្ត​ដែលមាន​ចម្ងាយ ៤៥​គីឡូម៉ែត្រ​យើង​នឹង​ទៅដល់​។​

ភ្ញៀវទេសចរ​អាច​មើល​ផ្លាកសញ្ញា​បង្ហាញផ្លូវ​ចូល​ពី​ភូមិ​ឆ្វាំង​នៅ​ខាងស្ដាំ​ដៃ​។​ពេលនោះ​យើង​អាចធ្វើ​ដំណើរ​តាម​ផ្លូវលំ​កាត់​ចម្ការ​អ្នកភូមិ​ឆ្ពោះទៅកាន់​ភ្នំ​ជម្រក​សត្វ​ដោយ​ងាយស្រួល​។​ភ្នំ​ជម្រក​សត្វ​មាន​ជណ្ដើរ​ឡើង​ចំនួន​ពីរ​ខ្សែ​។​ ខ្សែ​ទីមួយ​មាន​១២៥​កាំ​ឡើង​គឺ​ឆ្ពោះទៅកាន់​មាត់​ល្អាង​ចង្កេះភ្នំ​។​ខ្សែ​ទី​២​មាន​ជាង​១០០​កាំ​ឡើង​ដោយ​ឆ្ពោះទៅកាន់​កំពូលភ្នំ​តែម្តង​។ តែ​អ្នកដំណើរ​ត្រូវ តោង​កាន់​បង្កាន់ដៃ​នឹង​ខ្សែពួរ ដើម្បី​ទប់ ជំហ​ខ្លួន​ឡើង​។​
ពេល​ឡើង​ទៅដល់​កំពូលភ្នំ​យើង​អា​សម្លឹង​មើលឃើញ​មាន​ចម្ការ​ដំណាំ​ព័ទ្ធជុំវិញ​លាយឡំ​នឹង​ចុង​រុក្ខជាតិ​ធំ​តូច ទាប​ខ្ពស់​ឆ្ងាយ​ដាច់​កន្ទុយភ្នែក​ប្រៀប​ដូច​សមុទ្រ​ឈើ​ដ៏ ស្រស់ស្អាត​។ ទិ​ដ្ឋ​ភា​ពូ​ចនេះ​បាប​បង្កើតជា​ទស្សនី​ភាពស្រស់​ត្រកាល​ទាក់ទាញ ការចាប់អារម្មណ៍​ភ្ញៀវ​ដែលមាន​បំណង​ទៅ​ផ្តិត​រូបភាព និង​ស្រូបយក​ខ្យល់ អាកាស​បរិសុទ្ធ​។​

​មន្ត្រី​នៃ​មន្ទីរ​ទេសចរណ៍​ខេត្តស្ទឹងត្រែង​បាន​ប្រាប់​ឲ្យ​ដឹងថា​ភ្នំ​ជម្រក​សត្វ​មាន​កំពស់​ជាង​១០០​ម៉ែត្រ​។​ក្រៅពី​ភ្នំ​មួយ​នេះ​មាន​ភ្នំ​ជាច្រើន ទៀត​អាច​ឲ្យ​ភ្ញៀវទេសចរ​ជិត​ឆ្ងាយ ទៅ​កំសាន្ត​បាន​។ ភ្ញៀវទេសចរ​ដែល​ឡើងលើ​ភ្នំ​ជម្រក​សត្វ​ភាគច្រើន​គឺជា​យុវវ័យ​រស់នៅក្នុង​ខេត្តស្ទឹងត្រែង​។​តែ​ក៏មាន​ភ្ញៀវ​មកពី​ឆ្ងាយ​បាន​ស្គាល់​ភ្នំ​មួយ​នេះ​ផងដែរ​។​ដោយសារតែ​ប្រទេស​ជួប​នូវ​ជំងឺ​រាតត្បាត​កូ​វីដ​១៩​ទើប​ធ្វើ​ឲ្យ​ភ្ញៀវ​ទៅ​កម្សាន្ត​នៅ​ភ្នំ​ជម្រក​សត្វ​មានការ​ថយចុះ​។​
ជាមួយនឹង​ការថយចុះ​នេះ​ភ្ញៀវ​បែរជា​នៅក្នុង​ខេត្ត​ភាគច្រើន​ដែលជា​យុវវ័យ​ចង់​ឡើង​ថត​យក​រូបភាព​ទេសភាព ដ៏​ស្រស់ស្អាត​តាំងពី​ក្រោម​ដល់​លើ​កំពូលភ្នំ​ចេញ ចូល​ជា​រៀងរាល់ថ្ងៃ​។​ មន្ត្រី​ជំនាញ​នៅតែ​រំពឹងថា​ថ្ងៃ​អនាគត​ភ្ញៀវទេសចរ​នឹង​ទៅ​ទស្សនា​ភ្នំ​ជម្រក​សត្វ​កាន់តែច្រើន​ពីព្រោះថា​ទេសភាព​នៅ​ទីនោះ​ស្រស់ស្អាត​ប្លែក​និង​មានការ​រៀបចំ​ដោយ​សហគមន៍​យ៉ាង​ត្រឹមត្រូវ​៕​/PC