ទូត​បារាំ​ង​៖​កម្ពុ​ជាមាន​យុទ្ធសាស្ត្រ​ជាក់លាក់​ក្នុងការ​ប្រយុទ្ធប្រឆាំង​កូ​វីដ​១៩ មិន​ដូច​អ្វីដែល​អ្នកដទៃ​មើល​មក​កម្ពុជា​ពី​ចំងាយ ១២០០ គីឡូម៉ែត្រ​នោះទេ​ ​

124

ដោយ៖តារារិទ្ធ/ភ្នំពេញ​៖​លោកស្រី អេ​វ៉ា ង្វៀន ប៊ិ​ញ​(Eva NGUYEN BINH )​ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​កម្ពុជា​បាន​ថ្លែងថា​៖​ក្នុង​បេសកកម្ម​ការទូត​របស់​លោកស្រី​រយៈពេល ៤​ឆ្នាំ​នៅកម្ពុជា​លោកស្រី​បាន​មើលឃើញថា​កម្ពុជា​គឺជា​ប្រទេសមួយ​ដែលមាន​សុខសន្តិភាព ស្ថេរភាព​និង​ការអភិវឌ្ឍ ពី​នោះ​ទៅទៀត​កម្ពុ​ជាមាន​យុទ្ធសាស្ត្រ​ដ៏​ជាក់លាក់​ក្នុង ការប្រយុទ្ធ​ប្រឆាំងនឹង​កូ​វីដ​១៩ មិន​ដូច​អ្វីដែល​អ្នកដទៃ​មើល​មក​កម្ពុជា​ពី​ចំងាយ ១២០០ គីឡូម៉ែត្រ​នោះទេ ។ លោកស្រី​បាន​បន្តថា​ទាំងនេះ​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ រដ្ឋាភិបាល​បារាំង​ក៏ដូចជា​វិស័យ​ឯកជន​បារាំង​នៅ​បន្ត​ជាមួយ​កម្ពុជា​ចូលរួមចំណែក​ជាមួយ​កម្ពុជា​ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ប្រកបដោយ​បរិ​យាប​ន្ន​និង​ចីរភាព ។​

​លោក ស្រី អេ​វ៉ា ង្វៀន ប៊ិ​ញ​(Eva NGUYEN BINH )​ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​កម្ពុជា​បាន​ថ្លែង​បែបនេះ​នៅក្នុង​ជំនួប​ជាមួយ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គ មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នា​ព្រឹក​ថ្ងៃទី​១៨ ខែមិថុនា​នៅ​ទីស្តីការ​នាយករដ្ឋមន្ត្រី​(​វិមាន​សន្តិភាព​) ក្នុងឱកាស​ដែល​លោកស្រី​ត្រូវបាន​បញ្ចប់​អាណត្តិ​ការទូត​នៅ កម្ពុជា​។​

​លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ប្រាប់​អ្នកសារព័ត៌មាន​បន្ទាប់​ពី​ជំនួប​នោះ​ថា​៖​លោកស្រី អេ​វ៉ា ង្វៀន ប៊ិ​ញ បាន​គោ រព​ថ្លែងអំណរគុណ​ជូន​ចំពោះ​សម្ដេច​តេ​ជោ​ហ៊ុម​សែន​និង​មន្ត្រីរាជការ​កម្ពុជា​ទាំងអស់​ដែល​កន្លងមក​បាន​គាំទ្រ​នូវ​បេសកម្ម​របស់លោក​ស្រី​បាន​យ៉ាង​ល្អ​។​លោកស្រី​បានកត់សម្គា ល់​ឃើញថា​៤​ឆ្នាំ​ក្នុង​បេសកកម្ម​ការទូត​របស់​លោកស្រី​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​លោកស្រី​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន ជាច្រើនលើក និង ជួប​ជាមួយ​មន្ត្រី​កម្ពុជា​គ្រប់លំដាប់​ថ្នាក់​ដែល​រាល់​ការពិភាក្សា​ទាំងអស់​មាន​ភាព​ត្រង់​ទៅ​ត្រង់​មក​មាន​ភាព​បើកចំហ​និង​មាន​ភាពស្មោះត្រង់​ដែល​ទាំងនេះ​គឺជាកត្តា​ដ៏​សំខាន់​ធ្វើ​ឲ្យ​បេសកកម្ម​ការទូត​របស់​លោកស្រី​នៅ​កម្ពុជា​បានទទួល​ជោគជ័យ​ក្នុងការ​ពង្រឹងពង្រីក​ទំនាក់ទំនង​រវាង​ប្រទេ ស​ទាំងពីរ​។​

​លោកស្រី​ឯកអគ្គរដ្ឋទូត​បានធ្វើ​ការកត់សមគាល់ថា​៖«​កម្ពុជា​គឺជា​ប្រទេស​ដែលមាន​សុខសន្តិភាព ស្ថេរភាព និង ការអភិវឌ្ឍ ពី​នោះ​ទៅទៀត​ក៏មាន​ការគ្រប់គ្រង​យុទ្ធ សាស្ត្រ​ជាក់លាក់​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​កូ​វីដ​១៩ ដែល​មិន​ដូច​អ្វីដែល​អ្នកដទៃ​មើល​មក​កម្ពុជា​ពី​ចំងាយ​១២០០គីឡូម៉ែត្រ​នោះទេ។​នេះ​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​រដ្ឋាភិ​បាលបារាំ ងក៏ដូចជា​វិស័យ​ឯកជន​បារាំង​នៅ​បន្ត​ជាមួយ​កម្ពុជា​ចូលរួមចំណែក​ជាមួយ​កម្ពុជា​ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ប្រកប ដោយ​បរិ​យាប​ន្ន​និង​ចីរភាព​។​បារាំង​នឹង​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​ជាពិសេស​លើ​វិស័យ​សុខាភិបាល​,​វិស័យ​អភិវឌ្ឍ​ធនធានមនុស្ស​,​វិស័យ​វប្បធម៌​,​ការថែរក្សា​សន្តិភាព​នៅ​ក្រុម​ឆ័​ត្រ​អង្គការសហប្រជាជាតិ​។ »

​ជាមួយគ្នានេះ​លោកស្រី​ក៏បាន​អបអរសាទរ​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា​ផងដែរ​ដែល​បានទទួល​ជោគជ័យ​ក្នុង​ការចាក់​វ៉ាក់សាំង​ប្រ​យុ ទ្ធ​ប្រឆាំងនឹង​កូ​វីដ​១៩​ការផ្ដល់​វ៉ាក់សាំង​ជូន​ដល់​ជនបរទេស​ទាំងអស់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​គឺជា​សន្ដាន​ចិត្ត​មនុស្សធម៌​របស់​កម្ពុជា​ដែល​រាល់​ស្ថានទូត​ទាំងអស់ បានទទួល​ស្គាល់​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា ។​

 

​ជាការ​ឆ្លើយតប​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ចំពោះ​លោកស្រី​ឯកអគ្គរដ្ឋទូត​បារាំង ដែល​បាន​ខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត​ក្នុងការ​ពង្រឹង​កិច្ច សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ ។ សម្ដេច​ក៏បាន​អរគុណ​ចំពោះ​រដ្ឋាភិបាល​បារាំង​ដែល​បាន​ជួយ​ដល់​កម្ពុជា​ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ ១៩​ដែល​ក្នុងនោះ​វិទ្យា ស្ថាន​ប៉ាស្ទ័រ​បាន​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​ចូលរួមចំណែក​ប្រយុទ្ធ​ប្រឆាំងនឹង​កូ​វីដ​១៩ នេះ​។

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ជម្រាបជូន​លោកស្រី​ឯកអគ្គរដ្ឋទូត​បារាំង​ថា​៖« យុទ្ធសាស្ត្រ​របស់​កម្ពុជា​គឺ​ផ្ដល់​វ៉ាក់សាំង​ជូន​ដល់​គ្រប់​មនុស្ស​ទាំងអស់​ដែល​នៅក្នុង​ប្រ​ទេ ស​កម្ពុជា​ដោយ​មិន​គិតពី​ជនជាតិខ្មែរ​ឬ​បរទេស​នោះទេ​នេះ​គឺជា​ជម្រើស​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​កូ​វីដ​១៩ »​។

​ក្នុងឱកាស​នោះដែរ​សម្តេច​តេ​ជោ​បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​បារាំង​ដែល​បាន​តែងតែ​ផ្ដល់ជំនួយ​ដល់​កម្ពុជា​ជាពិសេស​លើ​ការអភិវឌ្ឍ​ធនធានមនុស្ស​,​វិស័យ​វេជ្ជសាស្ត្រ​ដែល​បាន​ជួយ​ដល់​ការពង្រឹង​សមត្ថភាព​គ្រូពេទ្យ​កម្ពុជា​និង​ផ្ដល់​ជា​ជំនួយ​និង​ហិរញ្ញប្បទាន​និង​ការអភិវឌ្ឍន៍​កម្ពុជា​ផងដែរ​។​ក្នុងឱកាស​នោះ​សម្តេច​តេ​ជោ​បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​លោកស្រី​អេ​វ៉ា​ជាថ្មី​ម្ដងទៀត​និង​ជូនពរ​លោកស្រី​សូម​បំពេញបេសកកម្ម​ជោគជ័យ​នៅ​បេសកម្ម​ក​បន្ទាប់​ទៀត​។​

​គួរបញ្ជាក់​ជូន​ថា​លោកស្រី Eva Nguyen Binh ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​បារាំង​ប្រចាំ​កម្ពុជា​បានមក​បំពេញបេសកកម្ម​ការទូត​នៅ​កម្ពុជា​រយ​:​ពេល​៤​ឆ្នាំកន្លងមក​នៅ ពេលនេះ​លោកស្រី​ត្រូវបាន​បញ្ចប់​អណ​តិ្ត​ការទូត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ៕