ជនសង្ស័យ​ម្នាក់​មាន​ជំងឺ​កូ​វីដ​-១៩ បាន​ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព ឆក់យក​ទូរស័ព្ទ​ពី​ស្ត្រី​ម្នាក់​បានសម្រេច​ហើយ​ស្រាប់តែ​ជិះ​ម៉ូតូ​យ៉ាង​លឿន​ទៅបុក​រថយន្ត​កំពុង​ឆ្លងផ្លូវ​បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០២១ នៅតាម​បណ្តោយ​ផ្លូវ​៥០​ម៉ែត្រ ក្នុងភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំ​
​ពេញ ។​