ដោយ៖រ៉ាម៉ន/ភ្នំពេញ៖ ក្រុមហ៊ុន Chamatharn Co,Ltd និង ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៥ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ បានចូលរួមឧបត្ថម្ភ ឱសថពេទ្យ ចំនួន ១០ កេសធំ និង ទឹកកកអនាម័យ EVA Premuim Ice ចំនួនមួយធុងធំ ជូនដល់ រដ្ឋបាលខណ្ឌប្ញស្សីកែវ ដើម្បីចូលរួមក្នុងការងារទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩ នៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ក្នុងមូលដ្ឋានខណ្ឌប្ញស្សីកែវ។
លោកជា ពិសី អភិបាលខណ្ឌប្ញស្សីកែវ ក្នុងនាមរដ្ឋបាលខណ្ឌប្ញស្សីកែវ និងក្នុងនាមលោកផ្ទាល់ បានអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមជូនពរដល់ លោក លោកស្រី និងក្រុមគ្រួសារ ព្រមទាំងសហការី ជួបប្រទះតែពុទ្ធពរទាំងបួនប្រការ៕