​ប្រែ​សម្រួលៈ​វាសនា​៖​អតីតរដ្ឋមន្ត្រី​យុត្តិធម៌​ជប៉ុន​ម្នាក់ បាន​ទទួលទោស​ជាប់គុក​៣​ឆ្នាំ​កាល​ពី​ថ្ងៃ​សុក្រ​ចំពោះ​ទោសកំហុស​ទិញ​សន្លឹកឆ្នោត​នៅក្នុង​ការប៉ុនប៉ង​ជួយ​អោយ​ភរិយា​របស់​លោក​ជាប់​ឆ្នោត​នៅ​​មុខតំណែង​ថ្នាក់ជាតិ​មួយ​។​

​លោក កាត់​ស៊ូ​យូគី កា​វ៉ា​យ អាយុ​៥៨​ឆ្នាំ ត្រូវបាន​រកឃើញ​ទោសកំហុស​ចំពោះ​បទចោទប្រកាន់​ថា លោក​បាន​បាន​ចែក​ប្រាក់​២៩​លាន​យេន​(២៦០.០០០​ដុល្លារ​)​ទៅកាន់​មនុស្ស​ប្រមាណ​១០០​នាក់​នៅ​ឆ្នាំ​២០១៩ ដើម្បី​ជួយ​ធានា​បាន​កៅអី​សភា​ជាន់ខ្ពស់​មួយ​សំរាប់​ប្រពន្ធ​របស់​លោក លោកស្រី អាន​រី​។​

​លោក​ក៏​ត្រូវបាន​ពិន័យ​ប្រាក់ ១,៣​លាន​យេន​(១១.៨០០​ដុល្លារ​)​បន្ថែម​លើ​ទោស​ជាប់គុក​។​

​លោក កាត់​ស៊ូ​យូគី ដែល​ជា​សម្ពន្ធមិត្ត​ជិតដិត​របស់​អតីត​នាយករដ្ឋមន្ត្រី ស៊ីន​ហ្សូ អាបេ បាន​ដកចេញ​ការអះអាង​ពី​មុន​របស់​លោក​ដែលថា លោក​ជា​មនុស្ស​មិន​បាន​ប្រព្រឹត្ត​ទោស​កំហុស​និង​ថែមទាំង​បាន​​ឆ្លើយ​ទទួលស្គាល់​ការចោទប្រកាន់​ប្រឆាំង​រូប​លោក​ទៀតផង​។​

​ចំណែក​លោក​ស្រី អាន​រី ដែល​បាន​ឈ្នះ​អាសនៈ​ព្រឹទ្ធសភា​ក្នុង​ការបោះឆ្នោត​ឆ្នាំ​២០១៩ ក៏​ត្រូវបាន​រកឃើញ​ថា​មាន​ទោស​កំហុស​ចំពោះ​តួនាទី​របស់​លោកស្រី​ក្នុង​គំរោង​ផែនការ​នេះ តែ​ត្រូវបាន​ព្យួរ​ទោស​១៦​ខែ​៕

​លោក កាត់​ស៊ូ​យូគី កា​វ៉ា​យ មិន​ត្រូវ​បាន​ព្យួរទោស​ទេ តែ​លោក​នឹង​ប្តឹង​ឧទ្ធរណ៍​