ដោយៈ ជា សីហៈ/ភ្នំពេញៈ នៅក្នុងចំណោមបន្លែមើមទាំងអស់ ដំឡូងបារាំង ត្រូវបានគេដឹងថា គឺជាប្រភេទអាហារមើលដែលមានប្រយោជន៍ជាច្រើន ចំពោះសុខភាព ។
ឯកសារវេជ្ជសាស្ត្របានអះអាងថា វាបានជួយសម្រួលសុខភាពមនុស្ស ជាច្រើនយ៉ាង ៖
១. លើកកំពស់សុខភាពខួរក្បាលៈ សារធាតុអាស៊ីតអាល់ហ្វា លីប៉ូនិច នៅក្នុងដំឡូង បារាំង ល្អសម្រាប់រក្សាសុខភាពខួរក្បាល ដោយ វាក៏ជួយបង្កើនការចងចាំ ក្រៅពីនោះ វីតាមីន C ក្នុងដំឡូងបារាំងថែមទាំងដើរតួនាទីក្នុងការព្យាបាល ជំងឺបាក់ទឹកចិត្ត ដោយជួយការពារកោសិកាក្នុងខួរក្បាលមិនឱ្យទទួលរងការបំផ្លាញ ពីសំណាក់រ៉ាឌីកាល់សេរី។
២. ជួយឆ្អឹងៈ សមាសធាតុម៉ាញ៉េស្យូមនិងប៉ូតាស្យូមក្នុងដំឡូងបារាំងអាចជួយពង្រឹង សុខភាពឆ្អឹង។
៣. ផ្ដល់សារធាតុចិញ្ចឹមចាំបាច់ដល់រាងកាយៈ ដំឡូងបារាំង ជាប្រភពដ៏សំបូរ បែបនៃសារធាតុចិញ្ចឹមសម្រាប់រក្សាសុខភាពរាងកាយ ដូចជា ហ្លាវ៉ាណូអ៊ីត គូកូមិន ជួយបញ្ចុះសម្ពាធឈាម វីតាមីន B6 ជួយពង្រឹងសុខភាពបេះដូង។
៤. ការរំលាយអាហារៈ សារជាតិកាបូអ៊ីដ្រាត រួមទាំងជាតិសសៃដែលល្អសម្រាប់ ក្រពះ និងដំណើរការនៃការរំលាយអាហារ។
៥. ប្រឆាំងជំងឺមហារីក និងជំងឺបេះដូងៈ ដំឡូងបារាំងសំបូរសារធាតុប្រឆាំងអុកស៊ីត កម្ម ដែលជួយទប់ស្កាត់ជំងឺមហារីកបានជាច្រើនប្រភេទ។
ក្រៅពីនេះ វាក៏ជួយផ្នែកសម្រស ដូចជា កម្ចាត់ស្នាមមុននិងស្នាមអ៊ុចខ្មៅ, ទប់ស្កាត់ស្នាមជ្រីវជ្រួញនិងធ្វើឱ្យស្បែកមុខស, កម្ចាត់ស្នាមខ្មៅរង្វង់ខ្មៅក្រោមភ្នែក, ព្យាបាលសក់ខូច, បំបាត់បញ្ហាក្លៀកខ្មៅ, បំបាត់ក្លិនក្លៀក, បំបាត់ស្បែកកែងដៃ និងជង្គង់ខ្មៅ ជាដើម ៕/PC