ដោយៈ ជាសីហៈ/ភ្នំពេញៈ ម្រះព្រៅវាមិនមែនជាប្រភេទបន្លែសម្រាប់តែបន្ថែម សម្រាប់សម្លម្ជូរដើមចេក ឆាក្តៅ ឆាងាវអំពិលទុំ តែប៉ុណ្ណោះនោះទេ តាមពិត ម្រះព្រៅវាគឺជាប្រភេទរុក្ខជាតិឱសថដែលមានអត្ថប្រយោជន៍ ជាច្រើនចំពោះ សុខភាព ។
ម្រះព្រៅជារុក្ខជាតិសម្បូរទៅដោយជាតិម៉ាញ៉េស្យូម, វីតាមីន C, វីតាមីន B និងប៉ូតាស្យូមដែលជួយគ្រប់គ្រងសម្ពាធឈាម ដោយគ្រាន់តែ យកវាមកទំពារ រាល់ព្រឹក ឬយកទៅឆុងជាមួយទឹកឃ្មុំ រាល់ព្រឹកនៅពេលពោះទទេរ។
វាក៏ជាប្រភេទបន្លែសម្រាប់ ព្យាបាលអាការៈច្រាលទឹកអាស៊ីតក្រពះ ល្អសម្រាប់ សុខភាពបេះដូង ព្យាបាលអាការៈឈឺបំពង់ក បំបាត់ស្ត្រេស និងជួយប្រយុទ្ធ ប្រឆាំងនឹងជំងឺមហារីក ផងដែរ ។
ម្រះព្រៅជាបន្លែដែលអាចជួយទប់ទល់នឹងភាពតានតឹងក្នុងអារម្មណ៍គួរឲ្យជឿជាក់ ហើយវាមានលក្ខណៈសម្បត្តិអាចប្រឆាំងការរលាកក្នុងរាងកាយនិងពង្រឹងប្រព័ន្ធភាពស៊ាំដែលជួយគ្រប់គ្រងកម្រិតនៃភាពស្ត្រេស ហើយក៏អាចគ្រប់គ្រងកម្រិតនៃ អ័រម៉ូនស្ត្រេសក្នុងរាងកាយផងដែរ៕/PC