ដោយ៖ ភ្នំស្វាយ / បន្ទាយមានជ័យ៖ ក្រុមការងារថ្នាក់ខេត្ត កាលពីថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២១ បានបន្តចុះសួរសុខទុក្ខ និងផ្តល់ស្បៀងអាហារ ប្រចាំសប្តាហ៍ ដល់ពលរដ្ឋជួបការខ្វះខាត នៅមូលដ្ឋានភូមិឃុំ នាស្រុកស្វាយចេក ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងារ ថ្នាក់ខេត្ត ចុះជួយពង្រឹងស្រុកស្វាយចេក , លោក លឿង សុភ័ក្តិ អភិបាលស្រុកស្វាយចេក និងក្រុមការងារ ថ្នាក់ខេត្ត, ថ្នាក់ស្រុក ចុះជួយឃុំ បាននាំយកអំណោយ លោកនាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និង លោកស្រី អគ្គមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន រួមមាន៖ អង្ករ ៤៥០ គីឡូក្រាម , ទឹកសុីអុីវ ១៨យួរ , ត្រីខ ១៨យួរ, មី ១៨កេសតូច , ទឹកត្រី ១៨យួរ ,ទឹកសុទ្ធវីតាល់ ១៨កេស , ទឹកក្រូច ០៩កេស និងថវិកា ចំនួន ៤៥០.០០០ រៀល ចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ ជួបបញ្ហា ក្នុងជីវភាពចំនួន ៩ គ្រួសារ នៅឃុំតាផូ ស្រុកស្វាយចេក។
អំណោយជូន ប្រជាពលរដ្ឋ ចំនួន ៩ គ្រួសារ ក្នុងមួយគ្រូសារ ទទួលបានអង្ករ ៥០ គីឡូក្រាម – ទឹកសុីអុីវ ២យួរ -ត្រីខ ២យួរ -មី២កេស -ទឹកត្រី ២យួរ -ទឹកសុទ្ធវីតាល់ ២ កេស -ទឹកក្រូច ១កេស -ថវិកា ចំនួន ៥ ម៉ឺនរៀល ៕/V