​ដោយៈ​ទេ​ពក​ង្រី​/​កំពង់ឆ្នាំងៈ នៅ​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០២១ វេលា​ម៉ោង​១៤:១០​នាទី កម្លាំង​ការិយាល័យ​ជួញដូរ​មនុស្ស ដោយយោង​លើ​បទល្មើស​ជាក់ស្ដែង បាន​ឃាត់ខ្លួន​បុរស​ម្នាក់ ដែល​ប្រើ​អំពើ​ហឹ​ង្សា យក​ដំបង​ឫស្សី​វាយ​ប្រពន្ធ និង​យក​កាំបិតប៉័ងតោ​គម្រាម​អារ ក សម្លាប់ចោល ទៀតផង ដោយសារតែ​ភ្លើង​ប្រចណ្ឌ​។ ករណីនេះ​កើតឡើង នៅ​ចំណុច​ផ្ទះ​ជនរងគ្រោះ​ភូមិ​ទ្រា​ជើង ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​

​ជ​នស​ង្យ័​យ​ខាងលើនេះ​មាន ឈ្មោះ លី ម៉ា​រ៉ា ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ទីតាំង​កើតហេតុ​ខាងលើ ត្រូវបាន​ឃាត់ខ្លួន​រួម​នឹង​វត្ថុតាង ដំបង​ឫស្សី ប្រវែង​៥០​ស​.​ម និង​កាំបិតប៉័ងតោ​ចំនួន​០១​។​

​បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង​ខាងលើ ត្រូវបាន​ឃាត់ខ្លួន និង​កំពុង​អនុវត្តតាម​នីតិវិធី​ផងដែរ​៕​