ដោយ:គ្រញូង/បាត់ដំបង:កាលពីថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ២០២១លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទ័ណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននិងសប្បុរសជនលោក ហូយ លាង សេរីវឌ្ឍនៈ ជាអជីវករ រស់នៅក្នុងក្រុងបាត់ដំបង នាំយកអំណោយទៅប្រគល់ជូនកងកម្លាំងនគបាលនៃអធិការដ្ឋាននគរបាលស្រុករតនមណ្ឌលដែលកំពុងមមាញឹកបំពេញភារកិច្ចបម្រេីប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
អំណោយដែលសប្បុរសជនផ្តល់ជូនរួមមាន៖ថវិកាចំនួន ២០ម៉ឺនរៀល ម៉ាស់ចំនួន ០១កេស ស្មេីចំនួន៥០ ប្រអប់ អាល់កុលចំនួន៣០លីត្រ ម៉ាស៊ីន
វាស់កម្ដៅ និងបាញ់អាល់កុលចំនួន២គ្រឿង។
លោកវរសេនីយ៍ឯក សន និល ជាអធិការនគរបាលស្រុករតនមណ្ឌលតំណាងឱ្យកងកម្លាំងនគរបាលក្នុងស្រុករតនមណ្ឌលទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសរបស់លោក ហូយ លាង សេរីវឌ្ឍនៈ អាជីវករនៅក្រុងបាត់ដំបង ដែលបានផ្តល់នូវអំណោយ ដែលជាតម្រូវការចាំបាច់ក្នុងការប្រេីប្រាស់ប្រចាំថ្ងៃ ៕