ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​ទឹកទន្លេ​មេគង្គ​បន្ត​ហូរ​ចូល​បឹង​ទន្លេសាប​តែ​មិនទាន់​ខ្លាំង​ទេ​។ ឯ​ទឹកទន្លេ​មេគង្គ​លើ បន្ត​ងើប​ឡើងជា​លំដាប់ តែ​មិនទាន់​ឈានទៅ​លិច​ទី​ទំនាប​នៅឡើយ​ទេ​។​

​លោក​ម៉ៅ​ហាក់​មន្ត្រី​ជំនាញ​ជលសា​ស្ត្រ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​១៩​ខែមិថុនា ឆ្នាំ​២០២១​នេះ​ថា ទឹកទន្លេ​មេគង្គ​ហូរ​ចូលទៅ​កាន់​បឹង​ទន្លេសាប​ហើយ​តែ​មិនទាន់​ខ្លាំង​ទេ​។ រីឯ​ទឹកទន្លេ​មេគង្គ​ភាគ​ខាង លើ​ថ្ងៃនេះ​(១៩​មិថុនា​)​នៅ​បន្ត​ងើបឡើង​តែ​ឡើងជា​លំដាប់ តែ​មិនទាន់​ឈានទៅ​លិច​ទី​ទំនាប​នៅឡើយ​ទេ​។​

​តាម​ព្រឹត្តិបត្រ​ព័ត៌មាន​និង​ព្យាករណ៍​កម្ពស់​ទឹក​ដែល​ចេញ​ដោយ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​នៅ​ថ្ងៃទី​១៩​ខែមិថុនា​បានបង្ហាញ​ឱ្យឃើញថា នៅ​ខេត្តស្ទឹងត្រែង​ទឹក​មាន​កម្ពស់​៥.១៤​ម៉ែត្រ​ខ្ពស់ជាង​ថ្ងៃទី​១៨​ខែមិថុនា ០.០៦​ម៉ែត្រ ។ នៅ​ខេត្ត ក្រចេះ​ទឹក​មាន​កម្ពស់​១២.០៩​ម៉ែត្រ​ខ្ពស់ជាង​ថ្ងៃទី​១៨​ខែមិថុនា​០.២៥​ម៉ែត្រ​។​នៅ​ខេត្តកំពង់ចាម​ទឹក​មាន​កម្ពស់​៦.៣៣​ម៉ែត្រ​ខ្ពស់​ថ្ងៃទី​១៨​ខែមិថុនា​០.១៥​ម៉ែត្រ នៅ​រាជធានី​ភ្នំពេញ​ទឹក​មាន​កម្ពស់​៣.៣៥​ម៉ែត្រ​ខ្ពស់ជាង​ថ្ងៃទី​១៨​ខែមិថុនា​០.០៧ ម៉ែត្រ នៅ អ្នក​លឿង​ទឹក​មាន​កម្ពស់​២.៣២​ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី​១៥​ខែមិថុនា​០.០៦ ម៉ែត្រ នៅ​ទន្លេបាសាក់​កោះ​ខែល​ទឹក មាន​កម្ពស់​៣.២២​ម៉ែត្រ​ខ្ពស់ជាង​ថ្ងៃទី​១៨​ខែមិថុនា​០.០៦​ម៉ែត្រ​នៅ​ទន្លេសាប​ព្រែក​ក្តាម​ទឹក​មាន​កម្ពស់​២.៤៤​ម៉ែត្រ​ខ្ពស់ជាង ថ្ងៃ ទី ១៨​ខែមិថុនា ០.០៦​ម៉ែត្រ នៅ​បឹង​ទន្លេសាប​កំពង់​លួង​ទឹក​មាន​កម្ពស់​០.៨០៨​ម៉ែត្រ​ខ្ពស់ ជាង​ថ្ងៃ ទី​១៨​ខែមិថុនា​០.០២​ម៉ែត្រ​។​
តាម​ព្រឹត្តិបត្រ ព័ត៌មាន​ដដែល​សម្រាប់​ថ្ងៃ ទី​២២​ខែមិថុនា​នៅ​ខេត្ត​ស្ទឹង ត្រែង ទឹក អាច​ឡើងដល់ កម្ពស់​៥.៣០​ម៉ែត្រ នៅ​ខេត្តក្រចេះ​ទឹក​អាច​ឡើងដល់ កម្ពស់ ១២.៤៧​ម៉ែត្រ នៅ​ខេត្តកំពង់ចាម​ទឹក​អាច​ឡើងដល់​កម្ពស់​៦.៧១​ម៉ែត្រ នៅ រាជ ធានី ភ្នំពេញ​ទឹក​អាច​ឡើងដល់​កម្ពស់​៣.៦០​ម៉ែត្រ​នៅ អ្នក​លឿង​ទឹក​អាច ឡើង ដល់ ក​ម្ព ស់​២.៤៦​ម៉ែត្រ នៅ ទន្លេបាសាក់​កោះ​ខែល​ទឹក​អាច​ឡើងដល់​កម្ពស់ ៣.៣៧ ម៉ែត្រ និង​នៅ​ទន្លេសាប​ព្រែក​ក្តាម​ទឹក​អាច​ឡើងដល់​កម្ពស់​២.៦២​ម៉ែត្រ​។​
ការ​ព្យាករ​កម្ពស់​ទឹកទន្លេ​នៅ​ស្ថានីយ​ជលសា​ស្ត្រ​ទន្លេបាសាក់​ចតុមុខ​លើក ទី​១​សម្រាប់​រដូវវស្សា​ឆ្នាំ​២០២១​ដោយ​ធនធានទឹក​និង​ឧតុនិយម​បានឱ្យដឹងថា​ទឹក អាច​ឡើងដល់​កម្ពស់​៩.៣០​ម៉ែត្រ ជា​ប្រភេទ​ជំនន់​ធំ​មធ្យម​៕​សរន