​ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០២១ ស្តីពី​ការទទួលបាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពីស​ម្តេច​អគ្គមហាសេនាបតី​ត​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ហ៊ុនសែន ឱ្យ​លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូប​នីយកម្ម និង​សំណង់ ចូលរួម​ក្នុង​ពិធី​បញ្ចុះបឋមសិលា​សាង​សង់​សារមន្ទីរ​កោះ​ថ្ម ស្ថិតនៅ​ភូមិ​កោះ​ថ្ម ឃុំ​ទ​ន្លូ​ង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ដើម្បី​តម្កល់​ឯកសារ និង​វត្ថុតាង​ផ្សេងៗ ដែល​បាន​ប្រើប្រាស់​ក្នុង​ដំណើរ​សង្គ្រោះ​ជាតិ ឆ្ពោះទៅ​ការផ្តួលរំលំ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត នា​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​១៩៧៧ របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដើម្បី​ជា​កេរតំណែល​ប្រវត្តិសាស្ត្រ បន្ត​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ​ជាការ​ចងចាំ​៕​