​ដោយ​៖ ប​.​ជ័យ​/​បន្ទាយមានជ័យ​៖ គោយន្ត​កែច្នៃ​ដឹក​ពាង​មួយគ្រឿង បើក​ក្នុងស្ថានភាព​ស្រវឹង ហើយ​មិន​ប្រកាន់​ស្តាំ បាន​បុក​ម៉ូតូ​មួយគ្រឿង​ពេញទំហឹង​បណ្តាល​មន​សុស្ស​២​នាក់​ស្លាប់​នៅនឹងកន្លែង ។​ ហេតុការណ៍​​កើតឡើង​កាលពី​ម៉ោង​១០ យប់ ថ្ងៃ ទី​១៨ ខែមិថុនា ឆ្នាំ​២០២១ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​១៥៩​សេ ក្នុងភូមិ​រោង​គោ​ដើម ឃុំ​ចំណោម ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ។​

​មន្ត្រីនគរបាល​ចរាច​រណ៍​ផ្លូវគោក​ស្រុក​មង្គល​បូរី​បាន​ប្រាប់​ឲ្យ​ដឹងថា​៖ ជនរងគ្រោះ​មាន​៖ ១/​ឈ្មោះ ឌិ​ត ហាក់ ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ជា​ប្រជា​ការពារ​ឃុំ នៅ​ភូមិ​គោក​ពន្លៃ ឃុំ​ចំណោម ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ ជា​អ្នកបើក​ម៉ូតូ មិន​ពាក់មួក​សុ​វត្តិភាព បាន​ស្លាប់​កន្លែងកើតហេតុ​។​ ២/​ឈ្មោះ បុត្រ ផា ភេទ ប្រុស អាយុ ៤១ ឆ្នាំ ជា​ប្រជា​ការពារ​ឃុំ នៅ​ភូមិ​គោក​ពន្លៃ ឃុំ​ចំណោម ស្រុក​មង្គល​បូរី ជា​អ្នករួមដំណើរ​ម៉ូតូ មិន​ពាក់មួក​សុ​វត្តិភាព ស្លាប់​នៅ​កន្លែងកើតហេតុ ។​

​ក្រោយ​ប្រគល់​សព​ទៅ​ឲ្យ​ក្រុមគ្រួសារ សមត្ថកិច្ច​បាន​យក​គោយន្ត​កែច្នៃ និង​ម៉ូតូ​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​៕​