​ដោយ​:​ភ្នំ​ខៀវ​/​ប៉ៃលិនៈ នៅ​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០២១​នេះ អាជ្ញាធរខេត្ត​ប៉ៃលិន​នៅ​ព្រឹក​នេះ​បានសម្រេច​បិទ​តួ​ផ្សារ​សាមគ្គី​ទាំងស្រុង បន្ទាប់ពី​បានប្រកាស​ជូនដំណឹង​ទាំងយប់​ក្រោយ​រកឃើញ​អាជីវករ​ម្នាក់​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី​។​

​អំឡុងពេល​បិទ​ផ្អាក​តួ​ផ្សារ​សាមគ្គី ហៅ​ប៉ា​ហ៊ី ដែលមាន​ទីតាំង​ឋិត​នៅក្នុង​សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន​នេះដែរ​ក្រុមមន្ត្រី​ជំនាញ​ក៏បាន​ចុះ​រៀបចំ​សណ្តាប់ធ្នាប់ និង​អនាម័យ​តាម​តូប ឬ​រាន​ដែល​ក្រុមអាជីវករ​ដាក់តាំង​លក់ដូរ​ទំនិញ​ផ្សេងៗ ព្រមទាំង​បាន​បាញ់ថ្នាំ​សម្លាប់​មេរោគ​ផងដែរ​៕​