ប្រែសម្រួលៈវាសនា៖ ក្រសួងសុខាភិបាលវៀតណាម នៅព្រឹកថ្ងៃអាទិត្យនេះ បានរាយការណ៍ករណីឆ្លងកូវីដ១៩ក្នុងសហគមន៍ចំនួន៧៦នាក់ទៀត ក្នុងនេះជាងពាក់កណ្តាលនៅទីក្រុងហូជីមិញភាគខាងត្បូងពោលគឺ៤៦នាក់នៅក្រុងហូជីមិញ និងសល់ពីនៅនេះខេត្តភាគខាងជើងចំនួនបី។
វៀតណាមកាលពីយប់ថ្ងៃសៅរ៍ក៏បានប្រកាសអ្នកឆ្លងថ្មី៩០នាក់នៅ១១ទីតាំងផ្សេងគ្នា តែក្រុងហូជីមិញស្រូបយកអស់មួយភាគបី គឺ៣១នាក់។
ដោយសារក្រុងហូជីមិញឥឡូវក្លាយជាមជ្ឈមណ្ឌលឆ្លងកូវីដ១៩ក្នុងសហគមន៍ថ្មីនៅវៀតណាម រាល់សេវាតាក់ស៊ី រថយន្តក្រុងសាធារណៈនិងរថយន្តក្រុងឆ្លងខេត្ត ត្រូវផ្អាកចាប់ពីថ្ងៃអាទិត្យទី២០មិថុនានេះតទៅ ដើម្បីជាវិធានការបង្ការកុំអោយកូវីដ១៩រាលដាល។
វាជាលើកទី២ដែលទីក្រុងភាគខាងត្បូងនេះ ផ្អាកសេវាគមនាគន៍សាធារណៈចាប់តាំងពីកូវីដ១៩បង្ហាញខ្លួននៅវៀតណាមតាំងពីដើមឆ្នាំមុន។កាលពីខែមេសាឆ្នាំ២០២០ ចំពេលប្រទេសអនុវត្តគម្លាតសង្គមទូទាំងប្រទេស មធ្យោបាយទាំងនេះក៏ត្រូវបានផ្អាកផងដែរ។
សូមបញ្ជាក់ថា កូវីដ១៩រលកទី៣បានចាប់ផ្តើមនៅវៀតណាមកាលពីថ្ងៃ២៧មេសានិងចាប់តាំងពីពេលនោះមក វាបានចម្លងមនុស្ស៩.៧២០នាក់ទៅកាន់៤១ខេត្តក្រុងក្នុងនោះខេត្តបាក់យ៉ាងភាគខាងជើងនិងក្រុងហូជីមិញភាគខាងត្បូងមានអ្នកឆ្លងច្រើនជាងគេ ៕
សេវារថយន្តក្រុងនៅទីក្រុងហូជីមិញត្រូវផ្អាកចាប់ពីថ្ងៃ២០មិថុនានេះទៅ ដើម្បីជាវិធានការបង្ការការរីករាលដាលកូវីដ១៩
តំលៃអចលនទ្រព្យនិងថ្លៃជួលផ្ទះធ្លាក់ចុះជាប់នៅក្រុងហូជីមិញចំពេលផ្ទុះកូវីដ១៩