ប្រែសម្រួលៈវាសនា/វាសនា៖ រដ្ឋាភិបាលហ្វីលីពីល បានចុះហត្ថលេខាទិញវ៉ាក់សាំងកូវីដ១៩ចំនួន៤០លានដូសពីក្រុមហ៊ុនPfizer Inc/BioNTech SE នេះបើតាមការបញ្ជាក់របស់ប្រធានក្រុមវ៉ាក់សាំងកូវីដ១៩របស់រដ្ឋាភិបាលកាលពីថ្ងៃអាទិត្យ។
លោកកាលីតូ ហ្កាល់វេស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការប្រគល់វ៉ាក់សាំងនឹងចាប់ពីខែសីហា។
ការចុះកិច្ចព្រមព្រៀងនេះ កើតឡើងបន្ទាប់ពីការពន្យារពេលប្រគល់វ៉ាក់សាំងនៅខែនេះ ដែលបង្ខំអោយទីក្រុងខ្លះនៅតំបន់រដ្ឋធានី បិទទីតាំងចាក់វ៉ាក់សាំងហើយធ្វើអោយស្មុគស្មាញដល់កិច្ចខិតខំរបស់រដ្ឋាភិបាលក្រុងម៉ានីលនៅក្នុងការបង្កើនការចាក់វ៉ាក់សាំង។
ជាមួយនឹងកិច្ចព្រៀងព្រៀងចុងក្រោយនេះ ហ្វីលីពីនឥឡូវរកបានវ៉ាក់សាំងសរុប១១៣លានដូសមកពីក្រុមហ៊ុនចំនួន៥ ដូចជាSinovacចំនួន២៦លាន Sputnik V ចំនួន១០លានដូស ២០លានដូសពី Moderna ១៧លានដូសពីAstrazenecaនិងចុងក្រោយ៤០លានដូសពីPfizer។
តាំងពីមុនមក ហ្វីលីពីនទើបចាក់វ៉ាក់សាំងអោយប្រជាជនខ្លួនបានជាង៨លាននាក់មានទាំងមួយដូសនិងពីរដូស។ប្រទេសនេះមានបំណងចាក់អោយបាន៥០លាននាក់ទៅ៧០លាននាក់ដើម្បីសំរេចបានភាពស៊ាំក្នុងសហគមន៍៕
តាំងពីមុនមក ហ្វីលីពីនទើបចាក់វ៉ាក់សាំងអោយប្រជាជនខ្លួនបានជាង៨លាននាក់