ដោយ:សម្បត្តិ/ភ្នំពេញ:ស្ត្រីជនជាតិកូរ៉េបើករថយន្តម៉ាកឡិចស៊ីស អអេច៣០០មួយគ្រឿងបើកបរក្នុងល្បឿនលឿនបុករះ ម៉ូតូនិងរថយន្តពេញទំហឹងបណ្តាលឱ្យស្ត្រីម្នាក់ហោះផ្លោងជាច្រើនម៉ែត្របណ្តាលឱ្យបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង កាលពីវេលាម៉ោងជាង ៣ រសៀលថ្ងៃទី ២០ ខែមិថុនាស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៦ ទល់ មុខ បុរី ឌឹ ផ្លរ៉ា ភូមិក្តី ចាស់ សង្កាត់បាក់ខែង ខណ្ឌ ជ្រោយចង្វា ។
ស្ត្រីរងគ្រោះឈ្មោះ អ៊ុច សាវ៉ាត អាយុ ៣៦ឆ្នាំ មុខរបរធ្វើ សំណង់ ស្នាក់នៅភូមិថ្មី ឃុំ ស្វាយពពាល ស្រុកមុខកំពូល ។
បើតាមប្រភពបានឱ្យដឹងថា នៅពេលកើតហេតុស្ត្រីរងគ្រោះជិះម៉ូតូពណ៌ខ្មៅពាក់ស្លាកលេខកណ្តាល 1C-7206ធ្វើដំណើរ តាមបណ្តោយផ្លូវលេខ៦ទិសដៅពីលិចទៅកើតក្នុងល្បឿនយឺតល្មម។មកដល់ត្រង់ចំណុចកើតហេតុខាងលើរួចក៏បាន បត់ស្តាំដៃក៏ស្រាប់តែមានរថយន្តម៉ាកឡិចស៊ីស អអេច ៣០០០ ពណ៌សពាក់ស្លាកលេខ សៀមរាប 2B-5954បើករដោយ ស្ត្រីជាជនជាតិកូរ៉េធ្វើដំណើរតាមបណ្តោយផ្លូវលេខ៦ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនជាន់ហ្វ្រាំងមិនទាន់ក៏ជ្រុលបុកពីក្រោយម៉ូតូពេញទំហឹងបណ្តាលឱ្យស្ត្រីម្នាក់ជាម្ចាស់ម៉ូតូផ្លោងជាច្រើនម៉ែត្របោកក្បាលនឹង ថ្នល់ បណ្តាលឱ្យស្លាប់នៅ នឹងកន្លែងកើត ហេតុ ។ ចំណែក ឯ រថយន្ត បង្ក មិនទាន់ អស់ ល្បឿនក៏ ចង្កូតទៅ ខាង ស្តាំដៃឡើងលើខឿនសួនច្បារ មុខ បុរី ឌឹ ផ្លរ៉ា បុករះស្លាកផ្សាយពាណិជ្ជ របស់ បុរី ខូចខាតមួយផ្ទាំង ។ ភ្លាមៗ នោះម្ចាស់រថយន្តបង្កបានព្យាយាម ទាញ ចង្កូត រថយន្ត មក ខាង ឆ្វេងដៃ វិញ ក៏ ជ្រុល បន្តទៅ បុក រថយន្តហុងដា ស៊ីអវី មួយគ្រឿងទៀតពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2M-5173 កំពុងតែបើកលក្ខណៈ គ្រួសារប្តី ប្រពន្ធ និង ក្មួយ ស្រី ម្នាក់ ចំពីហៀង ខាងស្តាំពេញទំហឹង បណ្តាល ឱ្យរថយន្តស៊ីអវី រងការខូចខាតមួយចំហៀងខាងស្ដាំ និង ធ្លាក់កាង។ រីឯរថយន្ដបង្កវិញរងការខូចខាតផ្នែកខាងមុខ យ៉ាងដំណំតែម្តង។ ភ្លាមៗនោះសមត្ថកិច្ចបានឃាត់ខ្លួនស្ត្រីជនជាតិកូរ៉េ ជាអ្នកបើកបររថយន្តបង្កយកទៅធ្វើការសាកសួរ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកធ្វើការវាស់វែងយក រថយន្តទាំងពីគ្រឿងនិងម៉ូតូមួយគ្រឿងយកទៅរក្សាទុកបណ្តោះអាសន្នដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕សរន