ដោយៈបាយ័ន/សៀមរាបៈ ដើម្បីបង្ករភាពងាយស្រួល និងចំណេញពេលវេលាដល់អ្នកដំណើរដែលមានបំណងធ្វើដំណើរចូលភូមិសាស្ត្រខេត្តសៀមរាប រដ្ឋបាលខេត្ត ចាប់ដំណើរការកម្មវិធីចុះឈ្មោះដោយខ្លួនឯងក្នុងប្រព័ន្ធចុះឈ្មោះចូលភូមិសាស្ត្រខេត្តសៀមរាប ចាប់ពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ដូចខាងក្រោម៖
1. ចូលទៅក្នុង Web តាម srprovince.com/login ឬ Scan QR
2. ចុះឈ្មោះតាមរយៈ Facebook ឬ E-mail (Gmail)
3. បំពេញព័ត៌មានផ្ទាល់ខ្លួន និងកំណត់ត្រាយានយន្ត
-បំពេញលេខអត្តសញ្ញាណបណ្ណ ឈ្មោះ ភេទ អាយុ សញ្ជាតិ និងលេខទូរស័ព្ទ
4.បង្កើតកំណត់ត្រាឆ្លងកាត់ខេត្ត ដោយបញ្ចូលព័ត៌មានផ្ទាល់ខ្លួន និងអ្នករួមដំណើរជាមួយ
-ជ្រើសរើសយកច្រកចូល ខេត្តដែលធ្វើដំណើរមកពី និងខេត្តដែលធ្វើដំណើរទៅកាន់
-បំពេញលេខអត្តសញ្ញាណបណ្ណ ឈ្មោះ ភេទ អាយុ សញ្ជាតិ និងលេខទូរស័ព្ទ
-បំពេញ ភូមិ ឃុំ ស្រុក ដែលធ្វើដំណើរមកពី
-ជ្រើសរើសខេត្តដែលធ្វើដំណើរទៅកាន់ រួចរើសភូមិ ឃុំ ស្រុក ខេត្ត ដែលធ្វើដំណើរទៅកាន់
-បញ្ចូលក្នុងតារាង និងបន្តបំពេញ អ្នករួមដំណើរក្នុងរថយន្តតែមួយរហូតគ្រប់ចំនួន
-ចុចបញ្ចូលអ្នកដំណើរ រួចរក្សាទុក
5.ទាញយក QR និងអត្តសញ្ញាណបណ្ណ ទៅបង្ហាញមន្ត្រីព្រំប្រទល់
ជាមួយគ្នានេះ រដ្ឋបាលខេត្ត សូមជម្រាបជូនថាជាការល្អប្រសើរ ការបំពេញព័ត៌មាននេះ ត្រូវបំពេញមុនពេលមកដល់គោលដៅព្រំប្រទល់ ឬប៉ុស្តិ៍ត្រួតពិនិត្យ។ ក្នុងករណីមិនអាចចុះឈ្មោះតាមប្រព័ន្ធនេះបាន បងប្អូនអាចចូលចុះឈ្មោះជាមួយក្រុមការងារ ដែលនៅរង់ចាំសម្របសម្របសម្រួលចុះឈ្មោះជូន៕